ឯកឧត្តម គង់ សោភ័ណ្ឌ ចូលរួមជាអធិបតីក្នុងពិធីបើកសន្និបាតបូលសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ២០២២

កណ្តាល ៖ នាព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។

អង្គសន្និបាតនេះ បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត កងកម្លាំងទាំងបីរបស់រដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញ នានាជុំវិញខេត្ត។

ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ។ ក្នុងពេលបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង សម្រាប់បម្រើឲ្យការធ្វើដំណើរប្រកបអាជីវកម្ម និងការដឹកជញ្ជូនទំនិញគ្រប់សព្វបែបយ៉ាង។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង