ឯកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តកណ្តាលបានអញ្ចើញជាអធិបតីភាពក្នុងឱកាសប្រកាសមុខតំណែងអធិការស្រុកល្វាឯមលោកមួង រដ្ឋាជំនួសលោកវរសេនីយ៍ឯកហេងសុផល
កណ្តាលះ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា
ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកល្វាឯមបានរៀបចំពិធីប្រកាសតែងតាំងផ្ទេរចូលកាន់មុខតំណែងលោកអធិការស្រុកនឹងបំពាក់សក័ជូនមន្រ្តីនគរបាល។
ក្រោមអធិបតីភាពលោកអភិបាលនៃគណៈអភិបាលស្រុកលោកប្រធានក្រុមប្រឹក្សាស្រុកល្វាឯមនឹងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដោយមានការពីសំណាក់លោកស្នងការរងលោកនាយកាយាលយ័លោកអធិការស្រុកក្រុងនឹងលោកមេបញ្ជាការកងរាជអាវុធហត្ថលោកមេបញ្ជាការផ្នែកសឹករងស្រុកព្រមទាំងមន្រ្តីសាលាស្រុកលោកប្រធានវិរះព្រំដែន៦០៥លោកមេភូមលោកមេឃុំជាច្រើននាក់ផងដែរ។ក្នុងពិធីប្រកាសផ្ទេរចូលកាន់តំណែងនេះមានលោកវិរះសេនីយ៍ទោមួង រដ្ឋា អតីតអធិការរងនគរបាលស្រុកលើកដែក ត្រូវផ្ទេរភារៈកិច្ចជាអធិការនគរបាលស្រុកល្វាឯម ជំនួសលោកវិរះសេនីយ៍ឯកហេង សុផលវិញ ត្រូវបានតម្លើងតួនាទីជាស្នងការរងនគរបាលខេត្តកណ្តាល។
ប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងលោកអធិការនគរបាលស្រុកល្វាឯមនិងបំពាក់ឋានន្តរស័ក្ដិជូនមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកនេះ។
លោកស្នងការបានជំរុញឲ្យលោកអធិការដែលទើបតែងតាំងត្រូវខិតខំធ្វើកាងារនឹងសហការណ៍គ្នារវាងកងកម្លាំងមានសមត្ថកិច្ចហើយត្រូវរក្សាទំនាក់ទំនងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ។
ក្នុងឱកាសប្រារព្ធពិធីខាងលើនេះដែរ លោកអភិបាលស្រុកល្វាឯមបានមានប្រសាសន៍ស្នើដល់លោកអធិការត្រូវបន្តរក្សាពង្រឹងសន្តិភា សេរីភាព ស្ថេរភាព សង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនឹងខិតខំរួមសាមគ្គីសហការណ៍គ្នាប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងមូលដ្ឋាន ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមតម្រូវការរបស់ពលរដ្ឋ។ហើយត្រូវអនុវត្តវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ព្រមទាំងជំរុញនឹងអនុវត្តយុទ្ធសាស្រ្តចាក់វ៉ាក់សាំងឲ្យបានទទួលជោគជយ័ទាំងកម្រិតជាតិនឹងកម្រិតខេត្តផងដែរ៕