លោកវរសេនីយ៍ត្រី សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបាន ដឹកនាំកម្លាំងចុះធ្វើការដើរល្បាត នៅពេលរាត្រីដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត!
បន្ទាយមានជ័យ៖ នៅយប់ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំខាល ចត្វស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលទាំង០៥ ដើម្បីធ្វើការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល។
លោកវរសេនីយ៍ត្រី ស៊ា សៅឌី អធិការរង ទទួលផែនការងារជំនួយការនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតនៅពេលរាត្រីដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ 0977780164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់បង្ក្រាបានទាន់ពេលវេលាផងដែរ ៕