(កំពង់ឆ្នាំង) ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដ៍ធំក្នុងចំណោមបុណ្យនានាក្នងព្រះរាជាណាចក្រកម្ពុជា ដោយឡែកនៅថ្ងៃកាន់បិណ្ឌវេនទី១១ នេះលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តត្រពាំងបី ស្ថិតនៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំពោះទេយ្យទាន និងបច្ច័យចូលរួមក្នុងវេនកាន់បិណ្ឌ១១នេះ មានបច្ច័យកសាង ៤០មុឺនរៀល បច្ច័យបួនសម្រាប់ព្រះសង្ឃចៅអធិការ២០មុឺនរៀល និងភិក្ខុសង្ឃ៣មុឺនរៀល អាចារ្យ៣នាក់ម្នាក់២មុឺនរៀល ប្រជាការពារ២នាក់ម្នាក់២មុឺនរៀលនិងបច្ច័យចង្ហាន់ព្រះសង្ឃ២៥មុឺនរៀលរួមនិងទេយ្យទានមានអង្ករ៥០គ.ក ទឹកត្រី២យួ ទឹកសុីអុីវ២យួ ត្រីខ២យួ ភេសជ្ជៈ២កេស ទឹកបរិសុទ្ធអេរ៉ូទិច២កេស បច្ច័យនិងទេយ្យទានទាំងអស់នេះបានមកពីការចូលរួមពីលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ នាយិការក្រុមហ៊ុនទឹកសុទ្ធអេរ៉ូទិចនិងជាអនុប្រធានកិត្តិយសសាខាកកក្រខេត្ត លោកជំទាវតុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត ។
បន្ទាប់មកលោកជំទាវ តុង ណារី និងឯកឧត្តម ម៉ម ឈឿម រួមនិង ពុទ្ធបរិស័ទចំណុះជើងវត្តបានបង្សុកូលនិងរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធយុទ្ធនារីដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត និង សូមអោយមន្រ្តីរាជការនិងប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខគ្រប់ៗគ្នា។ ជាពិសេសជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕