ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យិន ប៊ុនថុន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងដើមដៃ កំភួនដៃ និងស្រាំឆ្អឹងម្រាមដៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ 179) ។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១០០,០០០រៀល (ពីរលានមួយសែនរៀល), ទឹកដោះគោឆៅ២យួរ, ទឹកត្រចៀកកាំ, ទឹកសុទ្ធ៤កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង