ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ រួមនិងក្រុមការងារបានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រះទ្វារនិងចូលរួមបុណ្យសពគំរប់ខួប ៧ថ្ងៃម្តាយក្មេកឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំងៈ) នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញ សាកសួរសុខទុក្ខ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រះទ្វារ និងចូលរួម បុណ្យគំរប់ខួប៧ថ្ងៃម្តាយក្មេកឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត នៅវត្តព្រះទ្វារ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ បានចូលបច្ច័យបុណ្យចំនួន៦.០០០.០០០រៀល ចូលបច្ច័យ កសាង ៥០០ដុល្លា ,ប្រគេនបច្ច័យបួនព្រះសង្ឃ ៦អង្គ ក្នុងមួយអង្គ ៤០.០០០រៀល ជូនដូនជីតាជី ប្រជាពុទ្ធបរិស័ទ ,កងកម្លាំងការពារ សរុប ប្រមាណ ៣៥០ នាក់ក្នុងម្នាក់ៗទទួលបាន២០.០០០រៀល .សរុបជាទឹកប្រាក់ ១២.០០០.០០០រៀល និង ៥០០ ដុល្លា ៕