ទុកកង្វល់ប្រជាពលរដ្ឋ តាមរយះវេទិកាសាធារណះ ត្រូវបានបញ្ចប់នៅនិងមូលដ្ឋានសង្កាត់ភ្លាមៗ ក្រោយមានការសំរបសំរួលពីអាជ្ញាធរខណ្

(ភ្នំពេញ) នៅរសៀលថ្ងៃអង្គារ ១រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាផ្ទះជ្រាបទឹក តាមបណ្តឹង របស់ លោក មាឃ លីម រស់នៅផ្ទះជាន់ទី១ បានប្តឹង លោកស្រី សេង សុខា ម្ចាស់ផ្ទះលេខ ១៦១E3z ផ្លូវ៩៣ ភូមិ៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ជួសជុលបន្ទប់ទឹកបណ្តាលឱ្យជ្រាបទឹកប៉ះពាល់ដល់អ្នករស់នៅខាងក្រោម ។

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ៧មករាបានបញ្ជាក់ថា ការដោះស្រាយ ឯកភាពគ្នាបានលុះត្រាតែមានកិច្ចសហការ និង ការចូលរួមផ្ទាល់ជាមួយគូភាគីចេះយោគយល់អធ្យាស្រ័យ និងទទួលយកនៅលទ្ធផលសមហេតុផលរបស់អាជ្ញាធរមូលដ្ឋាន និង មន្រ្តីជំនាញ ក្រោយពីបានពិភាក្សារួចមក គូភាគីទាំងពីរ បានឯកភាពគ្នាតាមការដោះស្រាយសំរបសំរួល ពីអាជ្ញារធរមូលដ្ឋាន ដើម្បីធ្វើការ ជួសជុលបញ្ហាជ្រាបទឹក របស់ពួកគាត់ ប្រកបដោយក្តីរីករាយបំផុត ៕

អត្ថបទដែលជាប់ទាក់ទង