ប្រធានសមាគមនារីខណ្ឌមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ដល់ប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ចាក់អង្រែក្រោម

(ភ្នំពេញ)៖ លោកស្រី អ៊េង​ គឹមហ៊ាប ជាភរិយាលោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិកនៃសមាគមជាច្រើននាក់ទៀត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី អ៊េង​ គឹមហ៊ាប និងលោកស្រី ទាវ ធីតា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ចាក់អង្រេក្រោម ទទួលបានថវិកា និងសំភារៈប្រើប្រា់មួយចំនួនទៀតផងដែរ។

ជាមួយគ្នានោះ សមាគមនារីខណ្ឌមានជ័យ ក៏បានរៀបំក្រុមគ្រូពេទ្យស័គ្រ្មចិត្ត ចុះពិនិត្យ និងផ្តល់ថ្នាំ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រីអ៊េង​ គឹមហ៊ាប និងលោកស្រី ទាវ ធីតា សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។

លោកស្រី អ៊េង​ គឹមហ៊ាប និងលោកស្រី ទាវ ធីតា បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង