លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការសោកស្តាយ ព្យាយាមជួយសង្គ្រោះជីវិតបុរសម្នាក់ ជាអ្នកនេសាទ មិនទទួលជោគជ័យ នៅព្រះសីហនុ
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា នៅយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ ពីទទួលបានព័ត៏មានថា មានបុរសម្នាក់ជាអ្នកនេសាទ មានជំងឺធ្ងន់ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ ក្រោយពីជួយសង្គ្រោះជីវិតបុរសម្នាក់ ជាអ្នកនេសាទ នៅក្រុងកោះរ៉ុង មិនទទួលជោគជយ័ ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយ។
លោកឧកញ៉ាបានបន្តថា ភ្លាមៗនោះបានបញ្ជូនអូប័ររបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលបុរសជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ តែពេលមកដល់មន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ពេទ្យបានពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះបានផុត ដង្ហើមមុនពេលបញ្ជូនមកដល់ពេទ្យបន្តិច។
ជនរងគ្រោះឈ្នោះសុឹម សុផាត ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរ ជាអ្នកនេសាទ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ៕