នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារ និងថវិកា ដែលជាជំនួ យរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់
គ្រួសារលោកយាយ សៅ ប៉ៃ អាយុ៧២ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅពីរនាក់កូនស្រីឈ្មោះ សៅ សាវឿន មានមុខរបរជាអ្នកអនាម័យ នៅក្រុមហ៊ុន ស៊ិនទ្រី ដែលជួបការលំបាក និងខ្វះខាត ស្នាក់នៅ ផ្ទះជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ រួមមានថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, និងសម្ភារមួយចំនួនទៀត៕