ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ៧មករា ចុះសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៍ រួមទាំងរទេះពិការជូន គ្រួសារដែរមានជំងឺប្រចាំកាយ រស់ក្នុងសង្កាត់អូឬស្សី ២ ខណ្ឌ ៧មករា

ភ្នំពេញះ នាព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​ ១៣ ខែ មករា ឆ្នាំ ២០២៣នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានចុះសាកសួរសុខទុក្ខ​ និង នាំយកអំណោយមនុស្សធម៌ រួមទាំងរទេះពិការ ជូនដល់គ្រួសារមានជំងឺស្វិតដៃជើងចំនួន ២គ្រួសារ ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភំ្នពេញ ។

ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពី​ លោក ថេង សុថុល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា រួមទាំងថ្នាក់ដឹកនាំខណ្ឌទាំងមូល និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំង ២គ្រួសារ ព្រមទាំងលេីកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ក្នុងការហូបចុក ត្រូវហូបទឹកឆ្អិន អាហារអោយមានអនាម័យ ជៀសវាងការឆ្លងជំងឺអាសន្នរោគផ្សេងៗ និង ខិតខំប្រឹងប្រែងបន្តរស់នៅ ដោយកំុគិតពីការតូចចិត្តក្នុងពិការភាពបច្ចុប្បន្នតែត្រូវគិតថាទោះពិការក៏នៅមានអាជ្ញាធរមូលដ្ឋាននៅចាំដោះស្រាយជីវភាពរបស់បងប្អូននៅមូលដ្ឋានជាប់ជាប្រចាំនិងត្រូវគិតថាយើងពិការតែកាយ បេះដូង និង ចិត្ត មិនពិការនោះទេ ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជម្រុញអោយបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ដែលនាំយកមកប្រគល់ជូនរួមមាន៖​
– អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកសុីអុីវ ១យួរ ទឹកត្រី ១យួរ ថវិកាចំនួន ៥ មុឺនរៀល​ រួមទាំង រទេះពិការ ១គ្រឿងផងដែរ ។
– សរុប ទាំង ២គ្រួសារ ១០ម៉ឺនរៀល និង រទេះពិការ ចំនួន ២គ្រឿងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង