ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកូតបាល់ទាត់លើកទី២ឆ្នាំ២០២៣

កណ្ដាល ៖​ អរគុណសន្តិភាព កីឡាសន្តិភាព

ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នា  ព្រឹក ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល” Kong Sophorn Cup” លើកទី២ ឆ្នាំ២០២៣ និងពិធីសម្ដែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ “Bayond The Games” ក្រោមមូលបទ” បេះដូងលោតក្នុងចង្វាក់តែមួយ”ប្រចាំខេត្តកណ្ដាល នៅពហុកីឡាដ្ឋានខេត្តកណ្ដាល។

ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្តែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond The Games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀម ឆ្ពោះ ទៅ កាន់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលទង់ជាតិកម្ពុជានឹងអណ្តែតឡើងប្រកប ដោយ មោទកភាព ក្នុង នាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់ មួយក្នុងសកលលោក ដែល នៅសល់តែ ៦៣ថ្ងៃ ទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។

Beyond The Games លើសពីកីឡា លើសពីការប្រកួត យើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោក ថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព៕

 

អត្ថបទដែលជាប់ទាក់ទង