ល្បែងសុីសងខុសច្បាប់ កត់ឆ្នោតកន្ទុយលេខឆ្នោតវៀតណាមជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតមហាសម្បត្តិ រីកដូចផ្សិតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្កាប

ខេត្តកំពង់ចាម៖ មានសេចក្ដីរាយការណ៍មកថា ល្បែងសុីសងខុសច្បាប់ កត់ឆ្នោតកន្ទុយលេខវៀតណាម នៅតាមភូមិ ឃុំក្នុងស្រុកបាធាយ ខេត្តកំពង់ចា មបានហ្នឹងកំពុងរីកដុះដាវដូចផ្សិតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប។

ជាក់ស្ដែងសព្វថ្ងៃនេះល្បែងឆ្នោតកត់កន្ទុយលេខ ឆ្នោតវៀតណាមនៅតាមភូមិពោធិ៍សៀង ផ្ទះឈ្មោះ លៀងនិងភូមិតាំងព្នៅ ឃុំសណ្តែក គឺមានមេធំៗ ដាក់កូនកញ្ច្រែង ល្អី ដើរកត់ឆ្នោតតាមភូមិ ឡើងប្រសេកសាច តាមផ្ទះលក់បាយកាហ្វេតែម្ដង។

ប្រភពបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា៖ កូនកញ្រ្ចែញ ល្អីទាំងនេះយកទៅឲ្យ មេឆ្នោតឈ្មោះ នៅ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម ហើយមេឆ្នោតឈ្មោះ នៅបានដើអួត យកឈ្មោះថ្នាក់ដឹកនាំដើរប្រមូលឆ្នោតវៀតណាមខុសច្បាប់ ហើយថាបានរត់ការជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយ ទើបគ្មានអ្នកចាប់រឬបង្រ្កាបនោះទេ។

ប្រភពបានបន្តថាមេឆ្នោតកន្ទុយលេខវៀតណាម ឈ្មោះ នៅ ដែលប្រមូលយក បានដាក់ពង្រាយកូនកញ្ច្រែង ល្អី អោយដើរកត់ឆ្នោត បង្វក់ស្មារតីបងប្អូនប្រជាពលរដ្ឋ ហើយនាំគ្នាលេងឆ្នោតផ្សងសំណាង តាមរយៈការសម្រាកពេលយប់ និងព្រឹកឡើងកាត់សុបិន្ត ចេញជាលេខកត់ឆ្នោត ដោយនាំគ្នាចាំផ្ទៀងវិទ្យុពីវៀតណាម រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខ ល្ងាចស្តាយលុយ?)។

ពលរដ្ឋបានលើកឡើងថាសកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ចនឹងអាជ្ញាធរ ឃុំ ស្រុក មិនហ៊ានបង្ក្រាបនោះទេទំនងជាប់ពាក់ព័ន្ធសង្ស័យថា បានត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយទេដឹង មានអ្នកញៀនល្បែងខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង កើតមានអំពើលួច ឆក់ប្លន់ផងដែរ។
ពលរដ្ធឆ្ងល់ថាតើឯណាទៅ លក្ខណៈភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ នៅក្នុងស្រុកបាធាយ។

ពាក់ព័ន្ធរឿងល្បែងសុីសងល្បែងសុីសងខុសច្បាប់ កត់ឆ្នោតកន្ទុយលេខវៀតណាមខាងលើនេះអង្គភាពសារព័ត៌មានយើង បានសុំការបកស្រាយបំភ្លឺពីលោក សំ ណាល់ អធិការស្រុកបាធាយនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះ លោកបានឱ្យដឹងថា៖ និងចុះស្រាវជ្រាវ និងហៅមកធ្វើកិច្ចសន្យា ហើយអោយបញ្ឈប់ បើមិនព្រមនិងធ្វើទៅតាមច្បាប់។

ចំណែកលោក នៅ មេឆ្នោតដ៏ល្បីល្បាញប្រចាំស្រុកបាធាយបានបញ្ជាក់មកសារព័ត៌មានយើងនៅថ្ងៃទី២៩,០៣,២០២៣នេះថា៖លោក គ្រាន់តែជាតំណាង ឲ្យក្រុមហ៊ុនឆ្នោតមហាសម្បត្តិ មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ តែមានលួចលាក់ខ្លះហើយ។

ទោះជាយ៉ាងណាក្ដីមជ្ឈដ្ឋាននានា សុំសំណូមពរដល់ សមត្ថកិច្ចនឹងអជ្ញាធរស្រុកបាធាយ ជាពិសេសគឺឧត្តមសេនីយ៍ត្រីហេង វុទ្ធី ស្នងការ ខេត្តកំពង់ចាមទើបឡើងកាន់ដំណែងថ្មីៗ សូមមានវិធានការបង្ក្រាប ល្បែងស៊ីសងនៅក្នុងស្រុកបាធាយ ឱ្យមានប្រសិទ្ធភាពផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពយើងខ្ញុំនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើ មានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីរៀងរម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង