នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន ព្រមទាំងក្រុមការងារមនុស្សធម៌ បានអញ្ជើញចុះមកសួរសុខទុក្ខសិស្សានុសិស្ស និងផ្ដល់អំណោយដល់អង្គការ «អង្គការលើកស្ទួយប្រជាពលរដ្ឋ» ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅក្នុងអង្គការនេះ ជាពិសេសផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំង២តែងតែគិតគូរដល់ក្មួយៗ សិស្សានុសិស្សក្រីក្រទាំងអស់ទូទាំងប្រទេស។