បុគ្គលិកពេទ្យសត្វអង្គការម្នាក់ ត្រូវបានដំរីព្រៃព្រេចវាយពីក្រោយ បណ្តាលឱ្យ រងរបួសធ្ងន់ ខណៈកំពុងព្យាយាមបាញ់ថ្នាំសណ្តំ
ខេត្តមណ្ឌលគិរី ៖ បុគ្គលិកពេទ្យសត្វអង្គការម្នាក់ ត្រូវបានដំរីព្រៃព្រេចវា.យពីក្រោយ បណ្តាលឱ្យ
រងរបួសធ្ងន់ធ្ងរ ខណៈកំពុងព្យាយាមបាញ់ថ្នាំសណ្តំ ដែលហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ករណីដំរីព្រៃវាយប្រហារលើជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារឲ្យ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក។ ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយ ដោយវាប្រើភ្លុកបុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ ។
ជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ ៕