លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលនានា វត្តជ្រៃបឹងគ្រំ ស្ថិតនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ក្នុងសម្ពោធសមិទ្ធផលនានា វត្តជ្រៃបឹងគ្រំ ស្ថិតនៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

+ដោយមានការចូលរួមពី៖​ លោក​-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក​ លោក-លោកស្រីអភិបាលរងស្រុក លោក លោកស្រីនាយក​-នាយករងរដ្ឋបាលស្រុក លោក-លោកស្រី​ប្រធាន​ អនុប្រធាន​ការិយាល័យអង្គភាពជំនាញចំណុះសាលាស្រុក មេបញ្ជាការកងកម្លាំងទាំងបី​ មន្ត្រីរាជការសាលាស្រុក តាជីយាយជី ពុទ្ធបរិស័ទ្ធ​ចំណុះជើងវត្ត និងសិស្សានុសិស្ស សរុបប្រមាណ​ ៦០០នាក់។
+ក្នុង​កម្មពិធី​នេះ​ផងដែរ​ លោកអភិបាលស្រុក​ បានប្រគេនបច្ច័យកសាងវត្ត ១០​ ០០០​ ០០០រៀល ប្រគេន​បច័្ចយ​ព្រះសង្ឃ ៨អង្គ ៦៨០​ ០០០រៀល ជូនតាជីយាយជី១៥០នាក់ ក្រណាត់ស១ដុំ និងថវិកា ១០​ ០០០រៀល​ ឧបត្តម្ភ​ដល់​សិស្សានុសិស្ស ២៥០នាក់ ក្នុងម្នាៗក់ថវិកា​ ៥​ ០០០រៀល ជូនលោកគ្រូអ្នកគ្រូ ៤១នាក់ ឧបត្ថមដល់ប៉ូលីស១១នាក់ ប្រជាការពារ១៧នាក់ អាវុធហត្ថ៥នាក់ សឹករង៤នាក់ ក្នុង​ម្នាក់ៗថវិកា ២០​ ០០០រៀល អ្នកកាន់ខ្សែបូរ០៦នាក់ ក្នុង​ម្នាក់ថវិកា​ ៥០​ ០០០រៀល។​ សរុបថវិកាដែលបានឧបត្ថម្ភ​មានចំនួន​ ១៧​ ០០០​ ០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង