ឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចុះសំណេះសំណាលមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃខណ្ឌមានជ័យ ទទួលបានអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ សាលាខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជ៉ំរៀបចំសណ្តាប់ធ្នាប់ និងពិធីសំណេះសំណាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌមានជ័យ ជាមួយកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ចំណុះខណ្ឌមានជ័យទាំងមូល ។
ក្នុងនោះដែលមន្ត្រីម្នាក់ៗ ទទួលបាន មីចំនួន ១កេស ថវិកាចំនួន១០មុឺនរៀល &ស្រាបៀរចំនួន១កេស ចំណែកស្រ្តីទទួលបាននូវ សឹងចំនួន០១ បន្ថែម៕