ពិធី​បិទ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន់រង្វាន់ ប្រចាំឆ្នាំ 2023 របស់​រដ្ឋបាល​ខណ្ឌមានជ័យ​

​ភ្នំពេញ​៖ នា​សៀ​ល​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៣​នេះ ដោយ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​នួន ផា​រត្ន័ អភិបាលរង នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម​ដា​រិទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ បានចាត់ទុក ព្រឹត្តិការណ៍​នៃ​ការប្រកួត​នេះ គឺជា​ឱកាស​មួយ​សម្រាប់​កីឡាករ និង​គ្រូបង្វឹក បន្ត​កសាង​សមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​។

​លោក​ហែម ដារិ​ទ្ធិបាន​បន្តថា ព្រឹត្តិការណ៍​កីឡា​នេះ​ក៏​បាន​រួមចំណែក​ដល់​ការបង្កើន​មូលធន​សង្គម និង​ការសម្រេច​បាន សុខដុម​នីយកម្ម​ក្នុង​សង្គម​ជាតិ ស្របពេល​ដែល​ប្រទេស​កម្ពុជា​យើង ត្រៀម​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ទង់ជាតិ​កម្ពុជា​នឹង​អណ្តែត​ឡើង​ប្រកប​ដោយ​មោទកភាព​ក្នុងនាម​ជា​ប្រជាជាតិ ដែល​មាន​អរិយធម៌ វប្បធម៌ ដ៏​ល្បី​រន្ទឺ និង​ចំណាស់​មួយ​ក្នុង​សកលលោក ដែល​នៅសល់​តែ​២៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA Games) និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN Para Games) ដែល​ជា​ការប្រកួត​កម្រិត​អន្តរជាតិ​ដ៏​ធំ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នេះ​គឺជា​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ​មួយទៀត ក្នុង​វិស័យ​កីឡា ដែល​កម្ពុជា​រង់ចាំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​អស់​រយៈពេល ៦៤ ឆ្នាំ​មកហើយ​។​

​ក្នុង​ពិធី​នេះដែរ លោក​អភិបាលខណ្ឌ​មានជ័យ ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ដែល​ដណ្តើម​បាន​ពានរង្វាន់​ថ្ងៃនេះ ត្រូវតែ​បន្ថែម​ការហ្វឹកហាត់​ទៀត ដើម្បី​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត ដោយឡែក​ក្រុម​ដែល​មិន​ទទួលបាន​ជ័យលាភី​ក៏​សូម​កុំ​អស់សង្ឃឹម ត្រូវ​គិត​ថា​បច្ចេកទេស​យើង មិនទាន់​ដល់​កម្រិត​ទើប​យើង​មិន​ទទួលបាន​ជ័យលាភី ហេតុនេះ​ពេល​ត្រឡប់​ទៅ​វិញ ត្រូវខិតខំ​ហ្វឹកហាត់​បន្ថែម ដើម្បី​មក​ចូលរួម​ប្រកួត​នៅ​ឱកាស​ក្រោយ​ទៀត និង​យក​ជ័យជំនះ​ឲ្យ​ទាល់តែ​បាន​។​

​សូមជម្រាបថា ពាន់រង្វាន់​ប្រចាំឆ្នាំ 2023 របស់​រដ្ឋបាល​ខណ្ឌមានជ័យ​ក្នុង​ឆ្នាំនេះ បាន​ទៅលេី​ក្រុមបាល់ទាត់​របស់​បឹងទំពុន​២​បាន​ជ័យលាភី​លេលេខ១៕

 

អត្ថបទដែលជាប់ទាក់ទង