ខេត្តបន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៣ ឋិតនៅក្នុងភូមិមិត្តសង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះមានឈ្មោះ រដ្ឋា ត្រូវជាប្ដីនិងប្រពន្ធឈ្មោះ ស្រីពៅអាយុ២០ឆ្នាំជាងរស់នៅភូមិកើតហេតុ។
នៅវេលាខាងលើគេមើលឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះ ងងឹតមេឃហើយបានផ្ដល់ព័ត៌មានអំពីអគ្គិភ័យជូនដល់អាជ្ញាធរដើម្បីជួយពន្លត់ដើម្បីកុំឲ្យមានការរីករាលដល់ផ្ទះអ្នកជិតខាង។
ខណៈភ្លើងកំពុងតែឆាបឆេះពេញទំហឹងចំណែកទ្វារដែលអគ្គិភ័យឆាបឆេះត្រូវចាក់សោជិតដោយឃើញដូចនេះពួកគាត់និងសមត្ថកិច្ចរួមគ្នាវាយកំទេចទ្វារសម្រុកចូលដើម្បីបើកផ្លូវចូលពន្លត់ ខណៈនោះដែរពលរដ្ឋនិងអាជ្ញាធរសមត្ថកិច្ចក្រុងព្រមទាំងយោធាបូកទាំងរថយន្តដឹកទឹកក៏សម្រុកបាញ់ទឹកពន្លត់ទាន់ពេលវេលា។
អគ្គិភ័យឆាបឆេះនេះ មានរថយន្តដឹកទឹករបស់អធិការក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គិភ័យរបស់សាលាក្រុងប៉ោយប៉ែតនិងរថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូត្រូពីការ ជាពិសេសនោះគីរថយន្តដឹកទឹកលក់របស់ពលរដ្ឋក៏ចូលរួមពន្លត់អគ្គិភ័យខាងលើនោះដែរ។
យោងតាមការឆ្លើយបំភ្លី របស់ស្ត្រីម្ចាស់ផ្ទះឈ្មោះ ពៅ ថាពួកគាត់មិនបាននៅផ្ទះនោះទេដោយចាក់សោមុនចេញពីផ្ទះបានពន្លត់ធូបទានដែលដុតសែនទេវតាអស់ហើយ ចំណែកកុងតាក់ភ្លើងពួកគាត់មិនបានកាច់ឡើយដូច្នេះអាចសង្ស័យឆ្លងចរន្តទើបបណ្ដាលឲ្យឆាបឆេះផ្ទះបែបនេះ។
ទោះយ៉ាងណា អគ្គិភ័យមិនអាចឆេះរីករាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ និងមិនមានអ្នករងរបួសឡើយ ហើយរលត់ទៅវិញនៅវេលាម៉ោង៦ថ្ងៃទីខែឆ្នាំដដែល ព្រោះការជួយអន្តរាគមន៏មកទាន់ពេលវេលា។ អគ្គិភ័យឆាបឆេះផ្ទះមេះ មិនទាន់ទទួលបានរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចពីទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះឡើយ ៕