ឯកឧត្តម ឡុង ឌីម៉ង់ ដែលត្រូវបានគណៈកម្មាធិការ ស.ស.យ.ក. តែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ

សូមចូលរួមអបអរសាទរ ឯកឧត្តម ឡុង ឌីម៉ង់ ដែលត្រូវបានគណៈកម្មាធិការ ស.ស.យ.ក. តែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ។

ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីប្រកាសសមាសភាពនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស.ស.យ.ក. គ្រប់ជាន់ថ្នាក់ដែលបានផ្ដល់សេចក្ដីទុកចិត្តយ៉ាងមុតមាំប្រគល់តួនាទីភារកិច្ចដ៏មានសារៈសំខាន់ជូនរូបលោក ដើម្បីបន្តបំពេញបេសកកម្មឆ្ពោះទៅមុខក្នុងការដឹកនាំ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពលរបស់ខេត្តព្រះសីហនុផ្ទាល់ និងសង្គមជាតិ។

ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានធ្វើការបេ្ដជ្ញាចិត្តបំពេញតួនាទី ពង្រឹងជំហរឹងមាំឥតងាករេ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មទោះក្នុងតម្លៃណាក៏ដោយ និងបន្តបុព្វហេតុការពារជាតិ និងរក្សាឱ្យបាននូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន ហើយចូលរួមជាមួយសង្គមជាតិ ក្នុងការស្ដារ កសាង និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង