អាជីវករលក់មាសពេជ្រ នៅផ្សារស្ទឹងមានជ័យចាស់ ត្រូវបានក្រុមចោរប្រដាប់អាវុធភ្ជង់ប្លន់ បានសម្រេច យកអស់ជាង២០ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គាត់បានយកគ្រឿងអលង្ការ មានប្លាកទីនទឹក៧ ប្លាកទីនទឹក៦ និងគ្រឿងអលង្ការផ្សេងៗទៀត និងមានលុយខ្មែរ លុយដុល្លារ ដាក់ក្នុងកាបូបស្ពាយ ដើម្បីយកទៅលក់នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ដូចសព្វដង ។ ប៉ុន្តែនៅពេលដែលគាត់កំពុងស្ពាយកាបូបដើរទៅផ្សារ ភ្លាមៗនោះក៏ស្រាប់តែ មានជនសង្ស័យជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ បានដកកាំភ្លើ.ងភ្ជ.ង់ប្ល.ន់ និងបានវា.យទៅលើអ្នកចូលទៅជួយ បណ្តាលអោយបែ.កក្បាលហូរឈា.មជោក ។ ភ្លាមៗ នោះក្រុមចោរប្ល.ន់ប្រដាប់អាវុ.ធ បានរត់គេចស្រមោល ។ សមត្ថកិច្ចបានចុះមកដល់ទីតាំងនេះ និងបន្តសាកសួរជនរងគ្រោះបន្ថែម និងបន្តស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ៕