ប្រតិភូសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ទទួលការអនុញ្ញាតិជួបសំដែងការគួសមជាមួយ ឯកឧត្តម​បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​

ភ្នំពេញ ៖​ ព្រឹកថ្ងៃព្រហស្បតិ៍​ ទី០១​ ខែមិថុនា​ ឆ្នាំ២០២៣​ ឯកឧត្តម​បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សមូលដ្ឋាន​ គ.៩៨​ បានទទួលជួបសំណេះសំណាលជាមួយក្រុមប្រតិភូសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព​ ដែលដឹកនាំដោយ លោក ហ៊ុន​ មករា​ ។

លោក ហ៊ុន មករា បានមានប្រសាសន៍ រាយការណ៍ជូនអង្គពិធី ពីប្រវត្តិកកើតសមាគមនិងផែនការសកម្មភាព ក៏ដូចជាទិសដៅបន្តទៅមុខរបស់សមាគម។

នៅក្នុងជំនួបនេះ​ ឯកឧត្តម​បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន​ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព និងមានការចាប់អារម្មណ៍ខ្ពស់ចំពោះការជំរុញវគ្គបណ្តុះបណ្តាលក្រមសីលធម៌​ និងវិជ្ជាជីវៈសារព័ត៌មានដល់សមាជិក​ សមាជិកា​ ដល់អ្នកសារព័ត៌មានដែលស្រលាញ់វិស័យសារព័ត៌មាន​ ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរអរគុណដល់អ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានពិតអំពីម្ចាស់សន្តិភាពកម្ពុជា​ គឺរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។​ ហេីយយេីងត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព​ ធ្វេីសកម្មភាពដែលបម្រេីប្រយោជន៍ដល់សង្គមជាតិ​ និងប្រជាជន​ ពិសេសត្រូវបន្តផ្សព្វផ្សាយឱ្យកាន់តែខ្លាំងក្លាអំពីសច្ចភាពសង្គម​ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ព្រមជាមួយសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន។

ឯកឧត្តមបណ្ឌិតបានផ្ដាំផ្ញើ ដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ត្រូវប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាថ្ងៃអនាគត។

នៅចុងបញ្ចប់នៃកម្មវិធីក្រុមការងារប្រតិភូមសមាគមក៏បានថតរូបភាពទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង