ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដល់ធំ បើកលេងក្នុងបរិវេណសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយ ឃុំពាមតើលោក សាក់ សារ៉ាង មេប៉េអឹមខេត្តកំពង់ឆ្នាំងហ៊ានចុះបង្ក្រាបដែរឬទេ!!!

ខេត្តកំពង់ឆ្នាំង ៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង បើកពេញទំហឹងនៅក្នុងបរិវេណសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងតែបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃបែរជាមន្ត្រីពាក់ព័ន្ធក្នុងស្រុកសាមគ្គីនិងខេត្តកំពង់ឆ្នាំងហាក់បីដូចជាមិនហ៊ានចុះបង្ក្រាបទៅវិញ។

ទីតាំងល្បែងស៊ីសងដល់ធំស្ថិតនៅក្នុងបរិវេណសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយបើកលេងដោយសេរីដោយមិនទាន់មានមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកសាមគ្គីនិងមន្ត្រីពាក់ព័ន្ធនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងនិងមន្ត្រីពាក់ព័ន្ធនៃកងរាជវុធហត្ថខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយសេរីហាក់បីដូចព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបខណៈដែលអ្នកសារព័ត៌មានជាច្រើនអង្គភាពរាយការណ៍ថាមានល្បែងស៊ីសង់។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយ បើកសង្វៀនបញ្ជល់មាន់ និងអាប៉ោង  យ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួម លេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។

ពលរដ្ឋជាច្រើនលើកឡើងថាទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចហេតុអ្វីអាចបើកដំណើរការបានដោយរលូនពលរដ្ឋដាក់កាសង្ស័យថាទីតាំងល្បែងសងដល់ធំអាចបើកដំណើរការបានលុះត្រាតែមានការបើកដៃនិងបើកភ្លើងខៀវជាប្រព័ន្ធពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបអាចបើកដំណើរការបាន។

មិន្ទិលប្រជាពលរដ្ឋចោទសំណួរថាតើលោកអធិការស្រុកនិងលោក ខូវ លី ស្នងការខេត្តនិងលោក សាក់ សារ៉ាងមេបញ្ជាការកងរាជអវុធហត្ថខេត្តកំពង់ឆ្នាំង និងជាពិសេស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អាចដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងដែលព្រហើនហ៊ានបើកលេងល្បែងស៊ីសង់នៅក្នុងដែនសមត្ថកិច្ចដើម្បីមកយកអនុវត្តតាមផ្លូវច្បាប់បានដែរឺទេខណះបើកល្បែងស៊ីសងនៅក្នុងបរិវេណសាលាហ្វឹកហ្វឺងកងរាជអាវុធហត្ថភ្នំជំរាយដោយសេរីដោយមិនខ្លាចញញើតដល់មន្ត្រីថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាថ្នាក់ដឹកនាំនៅក្នុងខេត្តកំពង់ឆ្នាំងនិងយកចិត្តដាក់ខ្ពស់ក្នុងការស្រាវជ្រាវធ្វើការបង្ក្រាបនិងស្វែងរកម្ចាស់ទីតាំងដើម្បីមកអនុវត្តតាមនិតិវិធីច្បាប់ក្នុងករណីបើកល្បែងស៊ីសងដោយខុសច្បាប់ដែលគ្មានច្បាប់អនុញ្ញាត។

អត្ថបទដែលជាប់ទាក់ទង