ល្បែងហ្គេមបាញ់ត្រីខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ{ចូ ស្នូកឃឺ}មួយកន្លែងនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃើញក្រុមញៀនល្បែងនាំគ្នាចូលលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សោះឡើយ
( ភ្នំពេញ ) ទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ{ចូ ស្នូកឃឺ}មួយកន្លែងនៅតាមបណ្តោយផ្លូវលេខ៧៨ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពបើកលេងទាំងយប់ ទាំងថ្ងៃ បានយ៉ាងរំភើយ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។
តាមសេចក្តីរាយការណ៍ប្រាប់មកថា! ម្ទាស់តាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមស្លាកយីហោ{ចូ ស្នូកឃឺ}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ បានគៀងគរអ្នកញៀនល្បែងឲ្យចូលលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការបង្ក្រាបនោះទេ? សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង? ទើបដើរ បញ្ច្រាសទិស ផ្ទុយពីគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ឃើញមានការជួបជុំ!លេងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ បានរាប់ខែ យូឆ្នាំមកហើយ ជ្រកក្រោមស្លាកយីហោ{ចូ ស្នូកឃឺ}មួយកន្លែងស្ថិតនៅក្នុងទឹកដី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ ជាហេតុធ្វើឲ្យពលរដ្ឋរស់នូវមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។
ប្រជាពលរដ្ឋ នាំគ្នាសំណូមពរ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង{ហ្គេមបាញ់ត្រី}ខុសច្បាប់ គ្រប់ប្រភេទ យីហោ{ចូ ស្នូកឃឺ}មួយកន្លែងនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ផងទាន.!៕