ឃាត់បុរសម្នាក់ប្រើអំពើហិង្សាដោយចេតនាមានលើស្ត្រីម្នាក់បង្ករឲ្យរបួសបែកក្បាលនៅភូមិតាខ្មៅ៣សង្កាត់តាខ្មៅក្រុងតាខ្មៅ
(កណ្តាល) ថ្ងៃអង្គារ ១២រោច ខែស្រាពណ៌ ឆ្នាំថោះបញ្ចាស័ក ព.ស២៥៦៧ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
អំពើរហិង្សាដោយចេតនាកើតហេតុថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី ចំណុចកើតហេត្ថបន្ទប់ជួលភូមិ តាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សុក ស្រីម៉ុច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់តាក់ស៊ី។
ជនសង្ស័យឈ្មោះភឿន ផេន ភេទប្រុស អាយុ៤៦ ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិតាខ្មៅ៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)ដោយជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
វត្ថុតាងចាប់យក ដំបងពិលឆក់ធ្វើអំពីដែកពណ៌ខ្មៅប្រវែង៤២cmចំនួន០១ដើម។
បណ្តាលអោយឈ្មោះសុក ស្រីម៉ុច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសរយះក្បាលមួយកន្លែង។
មុនពេលកើតហេតុ ដោយជនរងគ្រោះឈ្មោះសុក ស្រីម៉ុច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានត្រឡប់មកពីហូបអីវិញមកដល់បន្ទប់ជួលក៏ជួបម្ចាស់ផ្ទះជួលរួចម្ចាស់ផ្ទះជួលក៏សួរទៅជនរងគ្រោះថាយប់មិញម្តេចក៏ឡូឡាម្លេះ ពេលនោះជនរងគ្រោះក៏ឆ្លើយប្រាប់ទៅម្ចាស់ផ្ទះវិញថាយប់មិញមានបងប្អូនមកលេង ហើយក៏ដើរទៅបន្ទប់ជួលជាន់លើដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរកាត់មុខបន្ទប់ជួលជនសង្ស័យឈ្មោះភឿន ផេន ភេទប្រុស អាយុ៤៦ឆ្នាំ រួចក៏ដើរចូលទៅក្នុងបន្ទប់ខ្លួននិងទាត់សំបកដបទឹកសុទ្ធ លឺដូចនោះជនសង្ស័យក៏បានស្រែកប្រាប់ទៅម្ចាស់ផ្ទះជួលថាពូម្ចាស់ផ្ទះវាឡូឡាទៀតហើយ។ភ្លាមនោះជនរងគ្រោះក៏ចេញពីក្នុងបន្ទប់មកមើលឃើញជនសង្ស័យឈរនៅមុខបន្ទប់របស់ខ្លួនដោយដែមានកាន់ដំបងដែកពណ៌ខ្មៅ រួចពូម្ចាស់ផ្ទះក៏បានឡើងមកបន្ទប់ជួលខាងលើ ស្រាប់តែជនសង្ស័យស្រែកជេរជនរងគ្រោះថាង៉ែងនិងយកដំបងដែកចង្អុលដោយខឹងជនរងគ្រោះឃើញដូចនោះជនរងគ្រោះក៏បានយកកញ្ចប់បារីគប់ទៅលើជនសង្ស័យត្រូវចំស្មារខាងឆ្វេង ធ្វើអោយគាត់ខឹងក៏ស្ទុះយកដំបងដែកដែលកាន់នៅនិងដៃវាយជនរងគ្រោះត្រូវចំក្បាលបណ្តាលអោយបែកហូរឈាមតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានយកពិលឆក់ធ្វើអំពីដែកពណ៌ខ្មៅមកវាយជនរងបណ្តាលអោយបែកក្បាលចេញឈាមប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕