ចាប់ផ្ដើមកក្រើកវិញហើយលោក រិទ្ធ ឈ្មួញឈើកំពុងមានឈ្មោះបោះសំឡេង ខាងដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅខេត្តមណ្ឌលគិរី

លោក រិទ្ធ ឈ្មួញឈើកំពុងមានឈ្មោះបោះសំឡេង ខាងដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាស់ទឿនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនអនុវត្តតាមនោះឡើយ។

ជាស្ដែងឈ្មួញឈើ បច្ចុប្បន្ន កំពុងឡើងមានហ៊ុងស៊ុយខ្លាំង ឈ្មោះរិទ្ធ កំពុងមានឈ្មោះបោះសម្លេង ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល មិនទាក់ក្រសែភ្នែក អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះឡើយ ដោយដឹកតាមរយៈរថយន្តចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង​ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ដមណ្ឌលគីរី ដឹក​តាមរថយន្ដជា​ច្រើ​ន​គ្រឿងសម្រុ​កដឹ​ក​ជញ្ជួន​ទៅឆ្លងដែនទៅលក់ប្រទេសវៀតណាម តាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំ​លា​និង​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី រក្សា​ភាព​ស្ងៀមស្ងាត់​។​

ប្រភពពីមន្រ្តីតូចតាចម្នាក់ ប្រចាំការនៅតាមដងផ្លូវសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ឈ្មួញឈើឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម គឺដឹកបានដោយរលូន ព្រោះថាមានអ្នករត់ការគ្រប់ច្រកល្ហកអស់ហើយ ដើម្បីឲ្យរក្សាភាពស្ងៀម ស្ងាត់ដើម្បីខ្លួនដឹកឈើបានដោយរលួន នៅក្នុងខេត្ដមណ្ឌលគីរី ឆ្លងដែនចេញទៅលក់ប្រទេសវៀតណាម។

ប្រភពបានអោយដឹងទៀតថា ឈ្មួញឈើដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមគឺនៅពេលយប់ គេដឹកជញ្ជូនឈើចេញទៅជាច្រើនគ្រឿង គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញណាម្នាក់ ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្មួលឈើ ឈ្មោះ រិទ្ធ រូបនេះ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមុីភាគី ក៍ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។

អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ពីសាមុីភាគីឬបកស្រាយពីអាជ្ញាធរពាក់ពន្ធ័ណាមួយរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង