កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបង្ក្ត្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់បានឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី៦នាក់
(ខេត្តកណ្តាល)លោកវរសនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ថា!សមត្ថកិច្ចស្រុកកៀនស្វាយបន្តបង្ក្រាបករណីគ្រឿញៀនបានឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលបានកើតហេតុនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង១៤:៤៥នាទី។
ចំណុចភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំពោះជនសង្ស័យចំនួន០៦នាក់ស្រី០២(ឃាត់ខ្លួន)។
១-ឈ្មោះចយជីតា ភេទស្រីអាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)។
២-ឈ្មោះប៉ក់ឡា (ហៅខ្លា)ភេទស្រី អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)។
៣-ឈ្មោះប៉ក់ ខួច ភេទប្រុសអាយុ
៣២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)។
៤-ឈ្មោះមិត្តស៊ីម៉ា ភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិស្តៅកន្លែង២ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)។
៥-ឈ្មោះសាយ ជីវន័(ហៅវ៉ា) ភេទប្រុសអាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្រែអំពិល២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)។
៦-ឈ្មោះហឿន កុយភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល (ជួញដូរ)។
ចំពោះវត្ថុតាងចាប់យកបានរួមមាន
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥កញ្ចប់(តូច១១កញ្ចប់មធ្យម០១ កញ្ចប់.ធំ០៣កញ្ចប់)
២/ម៉ូតូ២គ្រឿង។
លោកព្រុំ សំណាងបានឲ្យដឹងថា!នៅមុនពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា!មានឈ្មោះចយ ជីតាភេទស្រីមានទីលំនៅភូមិស្រែអំពិលឃុំឈើទាលស្រុកកៀនស្វាយតែងតែមកធ្វើសកម្មភាពជួញដូរថ្នាំញៀននៅត្រង់ចំណុចស្តុបផ្លូវ៦០ម៉ែត្រស្ថិតនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។ក្រោយពីទទួលព័ត៍មានពីប្រជាពលរដ្ឋរួចមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ដីឥដ្ឋចុះដល់ត្រង់ចំណុចគោលដៅឃ្លាំមើលមុខសញ្ញាខាងងលើលុះដល់ម៉ោង១៤.៤៥នាទីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ក៍បានឃើញឈ្មោះចយ ជីតាក៍ជិះម៉ូតូមកដល់ក៍សមត្ថកិច្ចឃាត់ខ្លួនរកញើញថ្នាំញៀន០៥កញ្ចប់រួចសមត្ថកិច្ចយកមកសួរនាំ។
នៅមុខសមត្ថកិច្ចឈ្មោះចយ ជិតាភេទស្រីបានឆ្លើយសារភាពថា!ថ្នាំញៀនបានទិញពីឈ្មោះប៉ក់ឡា(ហៅខ្លា)។
ក្រោយពីសួរនាំរួចសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់បន្ថែមទទៀត។
ចំពោះជនសង្ស័យរួមនិងវត្ថុតាងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតវិធីច្បាប់។