មហានជនរស់ក្នុងស្រុកជើងព្រៃ សំណូមពរដល់លោកឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងមាន់ជល់តាមអនឡាញមួយកន្លែងក្នុងមូលដ្ឋានរបស់ពួកគាត់ផង……

កំពង់ចាម : ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ក្នុងទាមការហ្វេមួយកន្លែង កំពុងបើកលេងយ៉ាងរលូននៅផ្ទះឈ្មោះ ម៉ៅ ប្រពន្ធឈ្មោះខៀម​ ក្នុង ភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​នៅ​ស្រុកជើងព្រៃ​ ហាក់សំងំស្ងៀម​មិនបង្ក្រាប។

ពលរដ្ឋលើកឡើងថា សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​មូលដ្ឋាន​ភ្លេចបទបញ្ជារបស់សម្ដេច​ អតីតនាយក​រដ្ឋ​មន្ត្រី​ ទៅ​ហើយមើលទៅទើបបានជាមិនចុះបង្ក្រាប​ឬ មួយត្រូវ​ថ្នាំសណ្ដំ​ មេ បន​ល្បែងបានជា​សំងំស្ងៀមធ្វើមិនដឹង ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ​ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ខេត្តក្រុង ត្រូវ បិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុកក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ 

ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកជើងព្រៃ​ហាក់សំងំស្ងៀម​ មិនបង្ក្រាប ទីតាំង​បន ល្បែងសុីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបើកលេង​នៅមូលដ្ឋានរបស់​ខ្លួនផ្គើនទៅ​និង​បទបញ្ជារបស់​សម្ដេច​ អតីតនាយក​រដ្ឋមន្ត្រី​ ។

មហានជននៅក្នុងស្រុកជើងព្រៃ  បានលើកឡើងថាមូលហេតុដែលអស់ លោកអាជ្ញាធរ និងសមត្ថកិច្ច ស្រុកជើងព្រៃ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអន ឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេច តេជោហ៊ុនសែនទៀតសោធន៌នោះសង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះ អាជ្ញាធរនិងសមត្ថកិច្វស្រុកជើងព្រៃ មានភាគហ៊ុនក្នុងនិងទេដឹងទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះ។

ពលរដ្ឋក្នុងស្រុកជើងព្រៃ បានសំណូមពរ លោកឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរ បាលខេត្ត​កំពង់ចាម​ និង លោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ សូមជួយចាត់វិធានការ ទៅលើល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើ នេះផងដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ៕លេខទំនាក់ទំនងព័ត៌មាន012926014/0889846555

អត្ថបទដែលជាប់ទាក់ទង