ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា អញ្ជើញបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំបច្ចេកទេសស្តីពីនីតិវិធីអនុវត្តមុខងារអប់រំ យុវជន និងកីឡាដល់មន្ត្រីជំនាញ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ ​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប. អញ្ជើញជាអធិបតីចូលរួមបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំបច្ចេកទេសស្តីពីនីតិវិធីអនុវត្តមុខងារអប់រំ យុវជន និងកីឡាដល់មន្ត្រីជំនាញ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា អភិបាលក្រុង ស្រុក អភិបាលរងទទួលបន្ទុកវិស័យអប់រំ ក្រុង ស្រុក ប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក នៃខេត្តកំពត ខេត្តព្រះសីហនុ កែប តាកែវ និងខេត្តកោះកុង ព្រមទាំងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះមានកិត្តិយសពីឯកឧត្តម ទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប. ផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាបញ្ចប់វគ្គសិក្សាដោយជោគជ័យជូនដល់សិក្ខាកាមដែលបានចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង