ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងទេសរដ្ឋមន្រ្តីថ្មីទទួលបន្ទុកបេសកកម្មពិសេស២រូបទៀត គឺលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល បានចូលស្បថនៅព្រះបរមរាជវាំង នារសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយទទួលបានការគាំទ្រពីរដ្ឋសភា។
លោក ហ៊ុន ម៉ានី, លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល ត្រូវបានរដ្ឋសភាបោះឆ្នោត គាំទ្រក្រោមសំឡេង ១២០/១២០សំឡេង នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្រ្តី៕