មន្រ្តីពន្ធនាគារខេត្តកណ្ដាល បានជិះម៉ូតូទៅធ្វើការ តែអកុសលត្រូវបានរថយន្តបែនដឹកសាច់បុក រួចកិនពីលើ បណ្ដាលឲ្យស្លាប់ភ្លាមៗ
កាលពី យប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤ បុរសម្នាក់ជាមន្រ្តីពន្ធនាគារខេត្តកណ្ដាល ពាក់សក្តិ៤កន្លះ បានជិះម៉ូតូទៅធ្វើការ តែអកុសលត្រូវបានរថយន្តបែនដឹកសាច់បួងចង្កូតបាត់ចូលការដ្ឋានបុកចំពីមុខពេញទំហឹងរួចកិនពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពមានឈ្មោះ សួងសុភ័ក្រ្ក ភេទប្រុសអាយុ៥៥ឆ្នាំ ជាមន្រ្តីពន្ធធនាគារ រសនៅភូមិអន្លង់រមៀតខាងជើង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកSUSAKI VIVAពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1CI-3080 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីជើងទៅត្បូងគោលបំណងទៅយាមនៅពន្ធនាគារក្នុងខេត្តកណ្ដាល ខណះពេលជិះមកដល់ចំណុចកើតហេតុនេះ ស្រាប់តែមានរថយន្តបង្កបែនដឹកខ្សាច់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3F-8731បើកដោយបុរសម្នាក់ធ្វើដំណំ ណើរបញ្ចាស់ទិសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន ខណះបើកមកដល់ចំណុចកើតហេតុបួងចង្កូតបត់ឆ្វេងចូលទៅក្នុងការដ្ឋានក៏កន្លែងដឹកខ្សាច់ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងអូសចូលក្រោមរថយន្តរួចកិនទៅលើបុរសជាម្ចាស់ម៉ូតូចំដងខ្លួនស្លាប់ ។
ក្រោយកេីតហេតុភ្លាមៗ អ្នកបើកបរក៏បានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីសង្ខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕