ឈ្មួញឈើឈ្មោះសុននិងឈ្មោះ ភារម្យ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដែនជំរកសត្វព្រៃកែវសីមា ដឹករៀងរាល់ ថ្ងៃ យប់ បានយ៉ាងរលូនដូចជាមិនខ្លាចមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចទាល់ តែសោះ..
(ខេត្តមណ្ឌលគិរី)÷ ប្រភពពីប្រជាពលរដ្ឋបានដឹងច្បាស់ថា៖ ឈ្មួញឈើ ឈ្មោះសុន និង ឈ្មោះភារម្យ និង បក្ខ ពួកកំពុង ចរាចរណ៍ ដឹកជញ្ជូនឈើតាម ឡានសាំយ៉ុង ចំនួនពីគ្រឿងដឹក ចេញពី
ចំនុចព្រៃ អភិរក្ស ជីវៈចម្រុះដែន ជំរកសត្វព្រៃកែវសីមា ដឹកជញ្ជូន
យកទៅលក់នៅប្រទេសវៀតណាម
បាន ដោយ រលូន មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានគ្មានវិធាន
ការទប់ស្កាត់បង្ក្រាបសោះឡេីយ។
មានសេចក្តីរាយការណ៍មកថា :មាន
ឡានសាំយ៉ុងពណ៌ស២គ្រឿងដែល
គេស្គាល់ថាជារបស់ឈ្មួញឈើឈ្មោះសុន និងឈ្មោះ ភារម្យ ដឹក
ជញ្ជូនឈើចេញពីចំណុចព្រៃអភិរក្សដឹកឆ្លងកាត់មុខស្នាក់ការបរិស្ថាន អូររាំងស្នាក់ការដែនជំរកសត្វ ព្រៃកែវសីមា និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកែវសីមា ក៏ដូច ដឹកឆ្លងកាត់ ស្នាក់ ការរដ្ឋបាលព្រៃឈើ ស្រុកកែវសីមា យកទៅលក់ នៅទីផ្សារក្នុង ប្រទេស វៀតណាម តាមច្រកប៉ុស្តិ៍នគរបាលព្រំដែនយូលិតបាន យ៉ាងស្រួល
ដោយ មិនមានការបង្រ្កាបទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញឈរជេីងតាមដងផ្លូវដូចបានបញ្ជាក់ជូនខាងលេី។
ប្រជាពលរដ្ឋបញ្ជាក់ថាបេីមិន មាន
ការឃុបឃិត សុី សំណូកសូក ប៉ាន់ដល់ជំនាញ ទាំង នេះ ទេប្រាកដជាមិន អាចដឹក ជញ្ជូន ឈើខុសច្បាប់
បានឡេីយក្រៅពីសេចក្តីរាយការណ៍ តាមបណ្តាញផ្សាយព័ត៌មាន ក៏មានរបាយការណ៍ស៊ើបអង្កេតនានារបស់សង្គមស៊ីវិល ក៏ដូចជាប្រជាសហគមន៍ដែលបង្ហាញថាព្រៃឈើក្នុងតំបន់ព្រៃអភិរក្សកែវសីមា
ក្នុងខេត្តមណ្ឌលគិរីនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ យប់ ថ្ងៃ។
ប្រជាពលរដ្ឋមានចម្ងល់ថា÷
តើហេតុអ្វី បានជាឈ្មួញ រក ស៊ី ដឹកជញ្ជូន ឈើ ខុសច្បាប់ ឈ្មោះ
លោកសុន និងឈ្មោះភារម្យនៅក្នុង
ទឹកដីស្រុកកែវសីមាខេត្តមណ្ឌលគិរី
មានឥទ្ធិពលខ្លាំងម៉្លេះ។
ឈើប្រណិតៗ ដែលប្រភពអះអាងថា ត្រូវបានឈ្មួញឈ្មោះសុននិង
ភារម្យខាងលេីនេះបានឲ្យមនុស្សមួយក្រុម ចូលកាប់ឈើក្នុងព្រៃអភិរក្សដែនជម្រកសត្វព្រៃ ពិសេសព្រៃដែលនៅសេសសល់បន្តិបន្តួច ខេត្តមណ្ឌលគិរី។
ប្រភពពីប្រជាពលរដ្ឋ៖ ហេតុអ្វីបានជាឈ្មួញដឹកឈេីចេញ
ទៅបាន? តើហេតុអ្វីបានជាឈើអាចចេញពីព្រៃរួច? តើហេតុអ្វីបាន
ជាឈើអាចចរាចរណ៍ឆ្លងកាត់ដែន សមត្ថកិច្ចតាម ដងផ្លូវបានយ៉ាងងាយបែបនេះ? ចុះការកាប់និងដឹកជញ្ជូនឈើចេញពីព្រៃបាន គេត្រូវការមធ្យោបាយយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយត្រូវដឹកតាមរថយន្ត តាមផ្លូវថ្នល់សោះហេតុអ្វីមិនអាចចាប់បាន? បើនិយាយពីមន្ត្រីនិង សមត្ថកិច្ចពិសេសគឺមន្ត្រីបរិស្ថាន អាច ចូលដល់ព្រៃជ្រៅដើម្បី ពិនិត្យ មើល ព្រៃ ឈើទាំងនោះ វាមិនពិបានរហូត
ដល់គ្រប់គ្រងព្រៃឈើមិនបាននោះទេតាមពិត ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះឡើយ។
ប្រជាពលរដ្ឋមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ក្នុង
ការឃុបឃិតគ្នាជាមួយមន្ត្រីបរិស្ថានខិលខូចមួយចំនួនតូចបើកឲ្យបទ
ល្មើសជំនួញឈើខុសច្បាប់នៅក្នុងស្រុកកែវសីមា។
មានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យជំនួញឈើខុសច្បាប់ក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន មូលហេតុសំខាន់បំផុតគឺការឃុបឃិតគ្នាជាខ្សែបណ្តាញរវាងឈ្មួញរកសុីឈើខុសច្បាប់ជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន។ មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្អ្នករកសុីឈើច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំក្នុងករណីនេះសមត្ថកិច្ចដែនដីគ្មានជម្រើសអ្វីក្រៅពី ធ្វើគ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែពួកគេខ្លាចអំណាចរបស់មន្ត្រីអ្នកមានបុណ្យស័ក្តិធំជាងខ្លួន។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កំលាំងចុះពិនិត្យឲ្យបានច្បាស់លាស់ផងទាន៕ការិយាល័យផ្សព្វផ្សាយ 0889846555/012926014
≅