ថ្ងៃអង្គារ ១៤កើតខែពិសាខ ឆ្នាំរោង ឆសក័ព.ស២៥៦៧ត្រូវនិងថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២៤
ភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)
កើតហេតុ÷ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ វេលម៉ោង១៤និង៣០នាទី
ចំណុច÷ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០១នាក់÷
ឈ្មោះ ចាន់ សុខលី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ÷លក់ដូរ (ឃាត់ខ្លួន)។
-ជនសង្ស័យគ្មានសារធាតុញៀនក្នងទឹកនោម។
វត្ថុតាងចាប់យក
១-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង។
២-ក្រដាស់ឆ្នោតដែលកត់រួចចំនួន៣សន្លឹក។
៣-បន្ទាត់ម៉ែត្រចំនួន១។
៤-ប៊ិចចំនួន២ដើម។
សភាពរឿងហេតុ÷
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី មានប្រជាពលរដ្ឋ បានខលទូរស័ព្ទរាយការណ៍មកលោកអធិការនគរបាលក្រុងតាខ្មៅ ថានៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានគេបើកលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) លឺដូចនោះលោកអធិការបានបញ្ជាឲ្យលោកអធិការរងទទួលបន្ទុកផ្នែកយុត្តិធម៌ឲ្យដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុក៏បានឃើញជនសង្ស័យឈ្មោះ ចាន់ សុខលី បានអង្គុយកត់ឆ្នោតវៀតណាមខុសច្បាប់ ដូចប្រជាពលរដ្ឋរាយការណ៍មែន ភ្លាមនោះកម្លាំងផ្នែកយុត្តិធម៌ ចុះឃាត់ជនសង្ស័យចំនួន១នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានក្រុងតាខ្មៅដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើជាភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន។