ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថ្នាក់ទោ ព្រះបាឡាត់វេទីវង្សា បាឡាត់គណខេត្តកណ្តាល
បាននិមន្តជំនួបនិងសំណេះសំណាល ជាមួយគណៈគ្រប់គ្រង គ្រូ និងសមណៈសិស្ស ដែលគង់ស្នាក់នៅសិក្សារៀនសូត្រតាមបណ្តាវត្ត និងសាលាពុទ្ធិកមួយចំនួនក្នុងស្រុកកណ្តាលស្ទឹង ចំនួន បួនសាលាបន្ថែមទៀត ក្នុងនោះ
រួមមាន:
– ពុទ្ធិកបឋមសិក្សាវត្តស្រែព្រៃ
– ពុទ្ធិកបឋមសិក្សាវត្តអង្គកែវឧត្តម
– ពុទ្ធិកបឋមសិក្សាវត្តក្រពើឆ្អែត
– ពុទ្ធិកបឋមសិក្សាវត្តវិហារកំបោរ
ក្នុងនោះបានប្រគេន/ជូន
✥ គណៈគ្រប់គ្រង ៣រូប = ៦០០,០០០៛
✥ គ្រូ ១២ រូប = ៦០០,០០០៛
✥ សមណៈសិស្ស ១៧៥ អង្គ/ ១អង្គសៀវភៅ ប៊ិក ថវិកា/១អង្គ ៣០,០០០៛ សរុប ៥,២៥០,០០០៛
✥ សិស្សលោក៤នាក់ ២០០,០០០៛
✥ មធ្យោបាយដឹកព្រះសង្ឃ ២,០០០,០០០៛
សរុប ៨,៦៥០,០០០៛
ថ្ងៃអាទិត្យ ១២ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤