ទីតាំងបនល្បែងដុះស្លែ មួយកន្លែង ស្ថិតនៅ កណ្ដាលក្រុងបាត់ដំបង គ្មានសមត្ថកិច្ចមន្ត្រីអាជ្ញាធរខេត្តបាត់ដំបង ហ៊ានធ្វើការបង្ក្រាបឡើយ.ព្រោះថាទីតាំងមួយនេះឮថាមានខ្សែអ្នកធំ ចាំការពារ
បាត់ដំបង៖តាមប្រភពព័ត៌មានពីពលរដ្ឋ បានឲ្យអង្គភាពសារព័ត៌មាន អាណាចក្រ ដត ខម។បានឲ្យដឹងថា ទីតាំងបនល្បែងមួយកន្លែងដែលចាក់គ្រឹះលេងនៅ ល្បែងអាប៉ោង បៀរ ធូរ មាន់ និងល្បែងផ្សេងៗជាច្រើនទៀត នៅភូមិសំរោង ១ សង្កាត់សំរោង۔ ក្រុងបាត់ដំបងខេត្តបាត់ដំបង គឺបើកលេងដុះស្លែ រាប់ខែឆ្នាំណាស់ មកហើយ ឲ្យតែរដូវ ប្រាំងចូលមកដល់ គឺគេឃើញ ទីតាំងមួយនេះចាប់ផ្ដើម បើកដំណើរការ ទទួលភ្ញៀវ ជាតិ មកពីគ្រប់មជ្ឈដ្ឋាននានា ឲ្យចូលមកលេងយ៉ាងសុវត្ថិភាព ព្រោះថា អាជ្ញាធរ ក្នុងក្រុងបាត់ដំបង រវល់ បិទភ្នែកដេកលក់ មិនហ៊ានធ្វើការបង្ក្រាបទីតាំង នេះ នោះឡើយ
តាមប្រភពព័ត៌មានពីពលរដ្ឋបានលួចខ្សឹបប្រាប់មកថា۔ទីតាំងបនល្បែងមួយនេះ មានអ្នក ចាំ ការពារពីក្រោយ សុទ្ធតែ អ្នកមានអំណាច បណ្ដាសាក់ ទើបសមត្ថកិច្ចក្នុងក្រុងបាត់ដំបងមិនហ៊ានធ្វើការបង្ក្រាបតែអង្គភាពគេហទំព័រ សុផាតសារព័ត៌មានយើង មិនជឿតាម ពលរដ្ឋទាំងស្រុងនោះទេ ព្រោះគិតថា មន្ត្រីអាជ្ញាធរឃុំ សង្កាត់ មានលោកមេប៉ុស្តិ៍ ក៏ដូចជាមេឃុំ សង្កាត់ និងថ្នាក់ស្រុក មានលោកអភិបាលស្រុក ក្រុង នឹង លោកអធិការ ដែលខិតខំតស៊ូ ការងាររាប់ឆ្នាំ ទើបបានមុខតំណែង នេះ ដើម្បី ចាំការពារ រក្សា ក្ដីសុខជូនពលរដ្ឋ តាមយុទ្ធនាការ ដែលប្រមុខថ្នាក់ដឹកនាំ ដាក់ចេញនៅ យុទ្ធនាការទាំង 7 ចំណុច ភូមិឃុំសុវត្ថិភាព រឿងអីលោកត្រូវឱ្យបាត់បង់មុខតំណែងនេះទៅវិញដោយសារតែ គ្មានសមត្ថភាព បង្ក្រាបរឿងល្បែងស៊ីសង ដែលគ្មានច្បាប់អនុញ្ញាត ឱ្យលេង អស់ទាំងនេះ ព្រោះលោកក៏ដឹងដែរថា ល្បែងស៊ីសង ទាំងនេះ ប្រមុខថ្នាក់ដឹកនាំនៃយើង មានសម្ដេច តេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជានៃយើង លោកតែងតែ យកចិត្តទុកដាក់ ក្ដីសុខ ពលរដ្ឋរបស់លោក និងបានដាក់ចេញនៅ បទបញ្ជា ដ៏មន្ត្រីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ទាំង ២៥ រាជធានីខេត្ត ឲ្យយកចិត្តទុកដាក់ឲ្យមែនទែន۔ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងទាំងនេះ បើល្បែងស៊ីសងទាំងនេះកើតនៅភូមិឃុំ ស្រុកខេត្តអស់លោកណា អស់លោកនោះជាអ្នកទទួលខុសត្រូវ។
ព្រោះល្បែងស៊ីសងទាំងនេះ មិនដែលនាំឲ្យ ពលរដ្ឋមានការរីកចម្រើន នោះទេ គឺនាំឱ្យ ពលរដ្ឋ ស្លូតត្រង់ លង់ខ្លួនចូលលេង ចាញ់អស់ទ្រព្យសម្បត្តិ លក់ បញ្ចាំ អស់ដីផ្ទះ ម៉ូតូ ឡាន ដល់តែលក់ បញ្ចាំ ទ្រព្យសម្បត្តិ អស់ ជំពាក់គេ ដោយគ្មានលុយសង ដើមបំណុល ច្បាស់ណាស់ហ្នឹង កើតចេញនៅអំពើហិង្សា ឈ្លោះ ប្ដីប្រពន្ធ និងអ្នកដទៃ វ៉ៃទាត់ធាក់ ជាប់គុកច្រវ៉ាត់ ធ្វើឲ្យ កូនកំព្រា ឪពុកម្ដាយ ធ្លាក់ខ្លួនវេទនា មិនបានរៀនសូត្រក៏ដោយសារតែឪពុកម្ដាយងប់នឹងល្បែងស៊ីសងទាំងនេះដែលធ្វើឲ្យលែងលះគ្នា ឬក៏ត្រូវជាប់គុក ច្រវ៉ាក់ ជាដើម និងម្យ៉ាងទៀត កើតនៅអំពើចោរកម្ម លួចឆក់ប្លន់ កាប់សម្លាប់ លែងមានគុណធម៌នៅក្នុងខ្លួន ក៏ដោយសារតែរឿងការលេងនៅល្បែងស៊ីសងទាំងនេះ ដែលធ្វើឲ្យភូមិឃុំគ្មានសុវត្ថិភាព .យើងឃើញហើយថ្មីៗនេះ ល្បែង۔ស۔ម្លា۔ប់មនុស្សច្រើនណាស់
មានអ្នកខ្លះចងកលោតទឹក ដោយសារតែ កើតជំងឺបាក់ទឹកចិត្ត ដោយខ្លួនជំពាក់គេច្រើន និងខ្មាស់គេផង អ្នកខ្លះ រៀនមានចំណេះគួរសម និងអ្នកខ្លះធ្វើដល់តែគ្រូបង្រៀន តែងតែបង្ហាត់បង្រៀននិងណែនាំ ឱ្យសិស្សរបស់ខ្លួនដើរនៅផ្លូវ ល្អ۔តែបែរជាខ្លួនឯង ត្រូវលើកដៃ ស۔ម្លា۔ប់កូន ប្រពន្ធ ខ្លួនឯង បន្សល់ទុក្ខក្រៀមក្រំ ដល់សាច់ញាតិ ខ្លួនទៅវិញ នេះក៏ដោយសារតែល្បែងស៊ីសងអស់ទាំងនេះ
ដូច្នេះប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន សុំធ្វើការស្នើសុំ ដល់ មន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ភូមិឃុំ ដែលមានល្បែង ស៊ីសង ស្ថិតនៅភូមិសំរោង 1 សង្កាត់សំរោង ក្រុងបាត់ដំបង.ខេត្តបាត់ដំបង .ជួយដាក់មន្ត្រី ចុះពិនិត្យនិងបង្ក្រាបល្បែងស៊ីសង ទាំងនេះផង ព្រោះអង្គភាពសារព័ត៌មានយើង នៅតែជឿជាក់ ទៅលើសមត្ថកិច្ច ក្នុងសង្កាត់ សំរោង និងលោកអធិការ លោកអភិបាល ក្រុងបាត់ដំបង លោកនឹងបង្ក្រាបរាល់ល្បែងស៊ីសង ទាំងនេះ ព្រោះលោកក៏មិនចង់មានឈ្មោះ ជាមន្ត្រីដែលគ្មានសមត្ថភាព មិនហ៊ានបង្ក្រាបល្បែងស៊ីសងនោះដែរ។ គឺជឿជាក់ណាស់ច្បាស់ ជាលោកនឹងសុំចំណាត់ការទៅថ្នាក់លើបន្ត។ ដើម្បីធ្វើការបង្ក្រាបទីតាំងមួយនេះ ទោះដឹងថាទីតាំងនេះមាន ខ្សែខ្នងបង្អែក ធំប៉ុណ្ណា ក៏ដោយក៏ត្រូវតែបង្ក្រាបដែរ។ ព្រោះដើម្បីក្ដីសុខពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ដូច្នេះអង្គភាពសារព័ត៌មានយើង រង់ចាំមើលស្នាដៃ លោកអភិបាលក្រុង និងលោកវ.ឯកពេជ្រ សារ៉ែនអធិការក្រុងបាត់ដំបង បញ្ចេញស្នាដៃបង្ក្រាបល្បែងស៊ីសង នេះ ដើម្បីក្ដីសុខពលរដ្ឋ នៅក្នុងក្រុងរបស់លោកបើសិនជាទីតាំងនេះនៅតែបន្តក្នុងការបើកលេងបាន នោះច្បាស់ណាស់ ដូចពលរដ្ឋ បានផ្ដល់ព័ត៌មាន នោះហើយ ថាមន្ត្រីអាជ្ញាធរក្នុងក្រុងបាត់ដំបង មិនហ៊ានធ្វើការ ស្នើសុំនិងរាយការណ៍