ឯកឧត្តមបណ្ឌិត ផែន សុផល និង ជំទាវ ទឹម ចិន្តាព្រមទាំង លោកជំទាវបណ្ឌិត សុីន សុផលដានីតា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានសាងសង់ខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូច

នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផែន សុផល និង ជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា អញ្ជើញបើកការដ្ឋានបុកគ្រឹះសាងសង់ខ្លោងទ្វាររបងសាលាអនុវិទ្យាល័យអង្គភ្នំតូច ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក ប្រធានការិយាល័យអប់រំស្រុកអង្គរជ័យ លោកមេឃុំ  មេភូមិ ទាំង៥ លោកនាយបុស្តិ៍អង្គភ្នំតូច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប ។
 ដោយតបតាមសំណើស្នើសុំរបស់លោកគ្រូ គឹម សុភាព នាយករងនៃអនុវិទ្យាល័យអង្គភ្នំតូច  ឯកឧត្តម ផែន សុផលនិងលោកជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា បានចំនាយថវិកាផ្ទាល់ខ្លួនរបស់លោកប្រមាណ 3000$ ដើម្បីសាងសង់ខ្លោងទ្វារ អនុវិទ្យាល័យអង្គភ្នំតូច ដើម្បីងាយស្រួលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ងាយស្រួលក្នុងការចេញចូល ។

បន្ថែមពីនោះដែរ ឯកឧត្តម ផែន សុផល និងលោកជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា បានចំនាយថវិកាផ្ទាល់ខ្លួនរបស់លោក ជូនថវិកាបន្តិចបន្តួចដល់ប្រធានការិយាល័យអប់រំស្រុក ៤០០០០រៀល  លោកមេឃុំ ៤០០០០រៀល លោកមេភូមិ ២០០០០រៀល ជំទប់ឃុំ៤០០០០ រៀល លោកនាយក ២០០០០រៀល  នាយករង ២០០០០រៀល   និងលោកគ្រូ អ្នកគ្រូចំនួន៣១ នាក់ ក្នុងម្នាក់២០០០០រៀល  និងសិស្សានុសិស្សចំនួន២១៧ នាក់ក្នុងម្នាក់ៗ ៥០០០ រៀល លោកមេបុស្តិ៍ឃុំអង្គភ្នំតូចនិងមន្ត្រីនគរបាលចំនួន១០នាក់ ក្នុងម្នាក់ចំនួន ២០០០០រៀល លោកគ្រូពេទ្យចំនួន២នាក់ក្នុងម្នាក់ទទួលបាន   ២០០០០រៀល និងប្រជាការពារចំនួន៦នាក់  ក្នុងម្នាក់ទទទួលបាន២០០០០ រៀល ផ្នែកចុងភៅចំនួន ១៥នាក់ ក្នុងម្នាក់ទទួលបាន ២០០០០រៀល  ក្នុងនោះដែរឯកឧត្តម និងលោកជំទាវក៏បាន ឧបត្ថមដល់ក្រុមតន្រី្តចំនួន ៤០០,០០០រៀល ផងដែរ ។

ក្នុងឪកាសនោះលោកនាយក នាយករង និងសិស្សានុសិស្សនៃអនុវិទ្យាល័យអង្គភ្នំតូចបានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវ សុីន សុផលដានីតា ដែលមានសណ្ដានចិត្ត សទ្ធាជ្រះថ្លានិងយកចិត្តទុកដាក់ក្នុងវិស័យអប់រំជាពិសេស ការសាងសង់ខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូចនេះ ដោយថវិកាផ្ទាល់ខ្លួន និងសូមឲ្យឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវទឹម ចិន្តា ព្រមទាំង លោកជំទាវ សុីន សុផលដានីតា ជួបពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។

ជាចុងបញ្ជប់ ឯកឧត្តម និងលោកជំទាវក៏បានចូលរួមពិសារអាហារសាមគ្គី ជាមួយលោកអភិបាលរងស្រុក ប្រធានការិយាល័យអប់រំស្រុកអង្គរជ័យ លោកមេឃុំ  មេភូមិ ទាំង៥ លោកនាយបុស្តិ៍អង្គភ្នំតូច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ជាកិច្ចបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង