លោកជៀម ខូយបានផ្តលអំណោយដល់ទីតាំងមន្ទីរសំរាកព្យាបាល និងសម្ភពចំនួន០២កន្លែងអំណោយនេះរបស់រដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

កណ្តាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ០៤ ២០២១ លោក ជៀម ខូយជាចៅសង្កាត់តាខ្មៅដឹកនាំក្រុមប្រឹក្សា នាយប៉ុសិ៍្តនគរបាល មេភូមិ និងយុវជនសសយក បានអញ្ជើញចុះសំណេះសំណាល និងផ្តល់អំណោយ ដល់ទីតាំងមន្ទីរសំរាកព្យាបាល និង សម្ភពចំនួន០២កន្លែង កំពង់ធ្វើចត្តាឡីស័ក សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឳកាសនេះដែរ ជៀម ខូយបានលើកឡើងថា ស្បៀងអាហារនេះ អាចជួយសម្រួលជីវភាពគ្រួសារបងប្អូនបានមួយរយៈពេលខ្លីបានដែរជាការគិតគូររបស់អាជ្ញាធរសង្កាត់ ចំពោះបងប្អូនទាំងអស់គ្នា  ។

លោកជៀម ខូយបន្តទៀតថា សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែរកំពង់សំរាកមន្ទីរសំរាលព្យាបាល ក្នុងសម្ភពទាំងពីធ្វើចត្តាឡីស័កតាម ក៏ដូចតាមមន្ទីរសំរាកលព្យាបាលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។

សំភារៈដែលផ្តល់ជូន មន្ទីរសំរាកព្យាបាល និងសម្ភពចំនួន ០២ រួមមាន៖

អង្ករចំនួន០៤បាវ២០០គីឡូក្រាម, ទឹកសុទ្ធចំនួន០៥កេៈ,ម៉ាស់ចំនួន២៥ប្រអប់,អាល់កុល ចំនួនកន្លៈកាន១៥ លីត្រ,ទឹកស៊ីអ៊ីវចំនួន០៥យួរ,ទឹកត្រីចំនួន០៥យួរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង