អំណោយ របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់ជូនគ្រួសារដែរធ្វើចត្តាឡីស័ក ក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ
ភ្នំពេញះនៅ ថ្ងៃ អង្គារិ៍ ៩រោច ខែចេត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ នេះ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តល់អំណោយមនុស្សធម៍ ជាគ្រឿង ឩបភោគ បរិភោគ ជូនដល់គ្រួសារដែរកំពង់ធ្វើចត្តាឡីស័ក ក្នុងសង្កាត់ ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសុំអោយប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ និង សូមឲ្យ បងប្អូន ចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ម្យ៉ាងទៀត ប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀស វាង ការរីករាលដាលឆ្លងកីវីដ-១៩ ។
អំណោយដែរបានផ្តល់ជូន មានដូចជា :
អង្ករ ១ បាវ ទឹកសុទ្ធ ១កេះ មី ១កេះ
ម៉ាស ១ប្រអប់ ទឹកត្រី ១យួរ ត្រី ខ ១យួរ
ជែល លាងដៃ ២ដប ថវិការ ១០ម៉ឺនរៀល ។