លោកឧកញ៉ា ស្រី ចាន់ថន ក្រុមហ៊ុន 7NG បានឧបត្ថម្ភស្តង់ចំនួន ៤០០ ស្តង់ នឹងអំពូលភ្លើងតាមស្តង់នីមួយៗ ព្រមទាំងម៉ាស់ចំនួន២ម៉ឺនម៉ាស ម៉ាស៊ីនបាញ់អាល់កុលចំនួន ២ សម្រាប់ អាជីវករ បន្លែសាច់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
នារសៀលថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
លោកឧកញ៉ា ស្រី ចាន់ថន ក្រុមហ៊ុន 7NG បានឧបត្ថម្ភនូវស្តង់ចំនួន ៤០០ ស្តង់ អំពូលភ្លើងតាមស្តង់នីមួយៗ ម៉ាស់ចំនួន ២ម៉ឺនម៉ាស ព្រមទាំងម៉ាស៊ីនបាញ់អាល់កុលចំនួន ២ ជូនដល់ប្រជាពលរដ្ឋដែលជាអាជីវករ លក់ដូរនៅក្នុងផ្សារតាខ្មៅដែលតម្រូវអោយមកលក់នៅទីលានបាល់ទាត់ខេត្តកណ្តាល ដោយមិនយកកម្រៃ នឹងបាន ដាក់ភ្លើងបំភ្លឺថែមទៀតផង ។ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានចុះត្រួតពិនិត្យស្ថានភាព អាជីវករលក់ដូរ បន្លែ ត្រី សាច់ នៅទីតាំង ស្តង់លក់ដូរបណ្តោះអាសន្ន ស្ថិតនៅក្នុងកីឡដ្ឋានក្រុងតាខ្មៅ នាល្ងាចនេះផងដែរ ។
ផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ត្រូវបានបិទរយៈពេល១៤ ថ្ងៃ ដោយសារភាពចង្អៀតណែន និងដើម្បីរក្សាគម្លាតជូន បងប្អូន រវាងអ្នកលក់ និងអ្នកទិញ កន្លែងលក់ដូរនៅទីនេះ មិនត្រូវបានគិតថ្លៃជួល ឬភាស៊ីទេ ហើយសូមអាជីវករ និងប្រជាពលរដ្ឋដែលទាំងអស់ដែលមកទីនេះ ត្រូវចូលគោរពអនុវត្តវិធានអនាម័យ របស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហើយអាជីវករមិនត្រូវឆ្លៀតឱកាសលក់តម្លើងថ្លៃ ជាដាច់ខាត។