ក្រចេះ៖ នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ នៅវេលាម៉ោង ៧ និង ៣០នាទី មានករណីគ្រោះថ្នាក់
ចរាចរណ៍មួយកើតឡើងនៅចំនុចផ្លូវជាតិលេខ៧ ៦ ( ស្នួល-កែវសីមា) ចន្លោះបង្គោលគីឡូម៉ែត្រ
លេខ ៤៦-៤៧ ភូមិគ្រញូងសែនជ័យខាងជេីង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្ត ក្រចេះ ។
រវាង ម៉ូតូ ឆ្លងកាត់ ត្រូវរថយន្តបុក ដោយរថយន្តស្លាកលេខ(ខ.ម)
ម៉ូតូម៉ាក វេវ ពណ៌ក្រហម គ្មានផ្លាកលេខ
បេីកបរដោយម្ចាស់ឈ្មោះ ហាល់ ប៉ាក់ ភេទ ប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់នៅនឹងកន្លែងកេីតហេតុ ) ធ្វេីដំណេីរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជេីង ។
មូលហេតុ : ឆ្លងកាត់ខ្វះការប្រុងប្រយ័ត្ន ។
លុះដល់ចំណុចកេីតហេតុ ខាងលេី ក៏បានឆ្លងកាត់ផ្លូវ ត្រូវរថយន្តបុក ដែររថយន្តម៉ាក ហ្រ្វតអេវេីរែស ពណ៌ត្រេអុី ពាក់ផ្លាកលេខ ខេមរភូមិន្ទ02. 2-6568 ( អ្នកបេីកបររត់គេចខ្លួនបាត់ )
ធ្វេីដំណេីរពីទិសខាងលិច ឆ្ពោះទៅទិសខាងកេីត ។
វត្ថុតាង ៖ ម៉ូតូ ខូចខាតធ្ងន់ ០១គ្រឿង និង រថយន្ត ខូចខាតស្រាល ០១គ្រឿង បានយកមករក្សាទុក
បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដេីម្បីធ្វើតាមនិតិវិធីច្បាប់ ។
ដោយ៖ កែវ ឆូយ