តើឈ្មួញឈើ ឈ្មោះ ម៉ៅ ពិតជាខ្លាំងមែនអាច ដឹកជញ្ជូនឈើចេញពីតំបន់ ព្រៃហាមឃាត់ នឹងព្រៃព្រះរកា ជាដើមចូលមក កំពង់ធំសមត្ថកិច្ច មិនបង្ក្រាប !!

ព្រះវិហារ ៖បទល្មើសដឹកជញ្ជូន ឈើតាមផ្លូវលេខ៦២ កាន់តែកក្រើកឡើង ដោយមានមេឈ្មួញ ឈើឈ្មោះ ម៉ៅ បានកំពុងតែធ្វើ សកម្មភាពដឹកចេញ ពីខេត្តព្រះវិហារឆ្ពោះ ទៅខេត្តកំពង់ធំ តាមរថយន្ត សាំងយ៉ុង ឆ្មៃរបស់ខ្លួន ជាច្រើន គ្រឿង ក្នុងមួយថ្ងៃៗ ចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ យ៉ាងរលូន ។

ចំពោះបទល្មើស ដឹកជញ្ជូនឈើនេះដែល មានការរិះគន់ចំៗថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តី បរិស្ថាន និង សមត្ថកិច្ចពាក់ ព័ន្ធក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើ ជាប្រភពចំណូលរបស់ ខ្លួនទើបឈ្មួញឈ្មោះ ម៉ៅ ! និងឈ្មួញជាច្រើនអ្នក នៅតែអាចដឹកជញ្ជូន បទល្មើសព្រៃឈើមក ដល់សព្វថ្ងៃនេះតែម្តង ។

ប្រភពបានឲ្យដឹងថា មេឈ្មួញដែលល្បីខាង កាប់បំផ្លាញ ធម្មធានជាតិនេះ គេបានអះអាងថា មិនខ្លាចមន្ត្រីជំនាញឡើយ គឺចាប់ពីខេត្តព្រះវិហារ រហូត ដល់ខេត្តកំពង់ធំ ដោយសាគេមានខ្នងបង្អែក គឺជាមន្ត្រី សមត្ថកិច្ច ជំនាញនេះតែម្តង ទើបចរាចរណ៍ជំនួញ ឈើរបស់មេឈ្មួញនាក់ នេះអាចរកសុីបានយ៉ាង កាក់កបពោលគឺ គ្មានការភ័យខ្លាច រហូតមកដល់បច្ចុប្បន្ននេះ ព្រោះមេឈ្មួញខាងលើនេះ បានសែន ព្រែន សំណូក ពុករលួសជាមួយ មន្ត្រីអស់ទៅហើយ ចង់ ដឹកយ៉ាងម៉េច ក៍អត់បញ្ហា ។

ប្រភពបន្តទៀតថា ចំណែក លោក ស៊ុំ ស៊ីវត្ថា ! ហៅតា(វ៉ែនតា ) នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុករវៀង ដែល ល្បីល្បាញខាងបង្ក្រាប បទល្មើសដឹកជញ្ជូន ឈើមិនរួចពីដៃនោះ បើទោះបីការដឹកជញ្ជូន ឈើបានឆ្លងកាត់ស្នាក់ការ រាល់ថ្ងៃក៍រក្សាការ ស្ងៀមស្ងាត់ផងដែរ រួមទាំងមន្ត្រីជំនាញ ថ្នាក់ខេត្តនាំគ្នាសំម្ងំ ទទួលផលប្រយោជន៍ យ៉ាងសុខស្រួល មិនខ្វល់ពីការរិះគន់ អ្វីឡើយទុក្ខអោយឈ្មួញ ពីនាក់ប្តីប្រពន្ធនេះ ប្រកបមុខរបនេះ ដោយមិនបង្ក្រាប បើទោះបីកន្លងមក បណ្តាញសារព័ត៌មាន ធ្លាប់បានទំនាក់ទំនង់ រាយការណ៍ជូន អំពីសកម្មភាពឈ្មួញ ពីនាក់ប្តីប្រពន្ធនេះក៍ដោយ ក៍គេមិនបានឃើញ មានការបង្រ្កាបណា មួយទៅលើឈ្មួញនេះ ឡើយធ្វើអោយឈ្មួញ ខាងលើបានចិត្តបន្តដឹកយ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចច្បាប់។

មហាជនបានរិះគន់ចំៗថា មន្រ្តីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិង សមត្ថកិច្ចនគរបាលតាម ស្នាក់ការ តាមប៉ុស្តិ៍ ត្រួតពិនិត្យតាមបណ្តោយ ផ្លូវជាតិលេខ៦២ មិនចាត់វិធានការ បង្ក្រាបឡើយ ដោយបានត្រូវថ្នាំ សណ្តំឈ្មួញពីរនាក់ ប្តីប្រពន្ធរួចអស់ហើយ ។

សូម ឯកឧត្តម ប្រាក់ សុវណ្ណ  អភិបាលខេត្តព្រះវិហារ គួរតែពិនិត្យទៅលើ មន្ត្រីដែលកំពុងមាន តួរនាទី តែបែរជារក្សារ ភាពស្ងៀមស្ងាត់រៀងៗខ្លួន និង ឃុបឃិតជាមួយ បទល្មើសដើម្បីផល ប្រយោជន៍ ដូច្នេះហើយទើប ឈ្មួញឈ្មោះ ចែស្រី ! និង ប្តី អាចធ្វើសកម្មភាព ដឹកជញ្ជូនឈើពី ខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ តាមអំពើចិត្ត មិនដែលប្រឈម នឹងការបង្ក្រាបឡើយ ៕

អត្ថបទដែលជាប់ទាក់ទង