សង្វៀនជល់មាន់នៅស្រុកស្ទឹងត្រង់នៅតែបើកទទួលស្វាគមន៍ ចំពោះភ្ញៀវ ដែលមកលេងល្បែងស៊ីសង

កំពង់ចាម ៖ បើទោះជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងណាក្ដី ហាក់ដូចជាមិនមានប្រសិទ្ធភាពចំពោះអាជ្ញាធរមានសមត្ថកិច្ច នៅមូលដ្ធានមួយចំនួនឡើយ។

ជាក់ស្ដែងទីតាំងលួចលាក់ល្បែងសុីសងជល់មាន់ និងអាប៉ោងនៅចំណុច ក្នុងចំម្ការកៅស៊ូខាងជើងប្រហែល ២គីឡូម៉ែត្រ នៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននឹងកំពុងបើកលេងយ៉ាងរំភើយ គ្មានរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ ហាក់បីដូចជាប្រទេសគ្មានច្បាប់ ដោយប្រមូលផ្ដុំគ្នាបេីកលេងយ៉ាងសប្បាយ ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប។

បើយោងតាមប្រភពច្បាស់ការ ពីអ្នកចេញចូលលេងល្បែង ទីតាំងខាងលើ បានឲ្យដឹងថា ទីតាំងនេះគឺជាក្ដីសុខសាន្ដសម្រាប់ពួកគេលេង ដោយគ្មានក្ដីព្រួយបារម្ភ ហេីយគ្មានសមត្ថកិច្ចណាមករំខានទេ អ្វីដែលសំខាន់ទៀតនោះ គេសង្កេតឃើញថា បទល្មើសចោរកម្ម ក៏កើតឡេីងដូចជាចោរឆក់ លួច ប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះផងដែរ។

ជុំវិញករណីខាងលេីនេះ យើងខ្ញុំព្យាមយាមទាក់ទៅលោកឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ តាមប្រពន្ធ័អេឡិចត្រូនិច(WhatApp)និង(Telegram)តែលោកលោកមិនឆ្លើយតប។

ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្តាពិនិត្យ និងបង្ក្រាបទីតាំងដែលបើកល្បែងសសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក៏ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ និង ៣ការពារ ផងដែរ។

អង្គភាពយើងខ្ញុំ នឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ច ឬសាម៉ីភាគីពាក់ទាំងអស់ជុំវិញក្តីព្រួយបារម្ភ និងការលើកឡើងពីសំណាក់ប្រជាពរដ្ឋ នូវការបើកបនល្បែងស៊ីសងខាងលើ៕

 

អត្ថបទដែលជាប់ទាក់ទង