បទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកក្រគរ

កំពង់ឆ្នាំង ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានសម្រេច កាត់រំសាយដែនឡូត៍នេសាទ ទាំងអស់ចំនួន ៣៥ឡូត៍នេសាទនៅជុំវិញបឹងទន្លេសាប ដើម្បីប្រគល់ជូនប្រជានេសាទ មួយភាគ ដើម្បីប្រកបមុខរបរនេសាទ ជាលក្ខណៈគ្រួសារ គ្រាន់បានប្រាក់ចំណូលខ្លះយកមកទ្រទ្រងជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ រីឯមួយ មួយភាគទៀតថែរក្សាការពារទុកជា កន្លែងអភិរក្សត្រីមេពូជ ។សេចក្តីរាយការណពីប្រជាពលរដ្ឋរស់នៅស្រុកក្រគរបានប្រាប់ភ្នាក់ងារយើងឣោយដឹងថា បទល្មើសនេសាទ ដែលអស់លោក សមត្ថកិច្ចជំនាញថ្នាក់ក្រោមជាតិ កំពង់តែអនុវត្តផ្ទុយ និង បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សមត្ថកិច្ចជំនាញ ឃុបឃិតគ្នាពីថ្នាក់ស្រុករហូតថ្នាក់ខេត្តបង្កើត បទល្មើសនេសាទយ៉ាងពេញបន្ទុកខួបប្រាំងខួបវស្សា ចំណុក្រចាប់ ចំណុចក្រាំងតាយួតំបន់ក៏ដបព្រំប្រទល់ខេត្តកំពង់ឆ្នាំនិងខេត្តពោធិ៍សាត់ ចំណុចកំពង់ថ្គួលឃុំអន្សាចំបក់ ចំណុចជ្រួយស្តី ចំណុចជ្រួយតាភេ ចំណុចកំពង់ឃ្នៀស ឃុំក្បាលត្រាច កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរខេត្តពោធិ៍សាត់ដែលគេស្គាល់ឈ្មោះអ្នករត់ការឈ្មោះឌីណា ឈ្មោះភឺន ឈ្មោះឆៃលី។

ប្រភពបានបន្តទៀតថា រាល់ថ្ងៃនេះ លោក សមត្ថកិច្ច ជំនាញ ឃុបឃិតគ្នាបើកដៃឲ្យធ្វើសកម្មភាព បទល្មើសនេសាទ កើតមានយ៉ាងពេញទំហឹង អត់មានការទប់ស្កាត់នោះទេ គឺ បណ្តោយឱ្យកើតមានតែម្តង សកម្ម ភាព បទល្មើសនេសាទទាំងនោះ រួមមាន របាំង បរណរ៉ាវ ធ្វើពីសាច់អួនក្រឡាញឹកគ្រប់ប្រភេទដែលមានប្រវែងមួយពាន់ម៉ែតទៅពីពាន់ម៉ែត របាំង លូស្បៃមុង របាំង សាច់សារ៉ូខៀវ ប្រភពដែលបានបន្តទៀតថា រាល់ថ្ងៃ នេះក្រុមពួកប្រព្រឹត្តបទល្មើសនេសាទទាំងអស់នោះធ្វើសកម្មភាពចាប់ត្រី យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ដោយពួកគេពុំខ្លាចញញើត និងអស់ លោក សមត្ថកិច្ចជំនាញណាម្នាក់ទេ ព្រោះពួកគេបានរត់ការ បង់លុយឲ្យ សមត្ថកិច្ចជំនាញ ពីថ្នាក់ស្រុករហូត ថ្នាក់ខេត្តរួចរាល់អស់ហើយ ទើបពួកគេធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ បានយ៉ាងរលូន ។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងស្រុកក្រគរសំណើសុំដល់ អង្គភាពប្រឆាំងអំពើរពុករលួយ គួរបើកការស៊ើបអង្កឹតស្រាវជ្រាវវែលមុខរកអ្នកនៅពីក្រោយខ្នង ដើម្បី ផ្ដន្ទាទោស ។ ជាចុងក្រោយ នេះ ផងដែរ ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទល័ក្ខខណៈគ្រួសារ សំណូមពរ ទៅដល់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងជាប្រធាន គណៈ បញ្ជាការឯកភាពខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ សូមឯកឧត្តម មេត្តា ពិនិត្យ ចង្អុលបង្ហាញ លោកវីរះសេនីយ៍ទោ ង៉ែត សុខឡាយ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកច្រឹងតាំងលី អធិការដ្ថាន ខាងត្បូងបឹងទន្លេសាប ប្រចាំកំពុងលួង អោយឧស្សាហ៍មើល បទល្មើសនេសាទ តាមដងទន្លេផង បើមិនដូច្នោះទេ មច្ឆាគ្រប់ប្រភេទ និងវិនាសជាក់ជាមិនខាន។
ពាក់ព័ន្ធករណីខាងលើនេះ
លោកយូវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ទូរស័ព្ទចូលតែពុំមានអ្នកទទួល
លោកភុនសុវណ្ណា នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ បានប្រាប់ភ្នាក់ងារយើង តាមទូរសព្ទ កាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021 ថា 8កាណូតកំពុងធ្វើ ពីរក្រចាប់លោកឆាយមន រងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ល្ងាចមិញប្រជុំនៅខេត្ត ថ្ងៃនេះចុះធ្វើការលោកច្រឹងតាំងលី អធិការដ្ថាន ខាងត្បូងបឹងទន្លេសាប ប្រចាំកំពុងលួង នេះជាទំនៀមទម្លាប់ កំពុងចុះធ្វើការ ជាមួយខណ្ឌ មន្ទីរកសិកម្ម៕ លោករីភារិទ្ធិ

 

អត្ថបទដែលជាប់ទាក់ទង