​ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​កំពុង​បើក​ឲ្យ​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ឃុំ​ត្នោត​ចុង​ស្រង់ មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​

ការិយាល័យផ្សព្វផ្សាយ0889846555/070926015

កំពត ៖ សង្វៀន​ជល់​មាន់ និង​អាប៉ោង​ដ៏​ធំ​មួយកន្លែង បាំង​ដោយ​របង​ស័ង្គសី ក្បែ​ប៉ុស្តិ៍​រដ្ឋបាល​ត្នោត​ចុង​ស្រង់ ស្ថិតនៅក្នុង​ភូមិ​/​ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្ត​កំពត កំពុង​បើក​ឲ្យ​លេង​យ៉ាង​គក្រឹកគក្រេង មិនឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ណែនាំ និង​បង្កា​ប​នោះឡើយ ទោះបីជា​អ្នកសារព័ត៌មាន​ខ​ល​ទូរ​សព្ទ​រាយការណ៍​យ៉ាងណាក្តី​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​ខាងលើនេះ​មាន​ម្ចាស់ ឈ្មោះ ណា​ង ហើយ​ទើបតែ​សម្ភោ​ធ​បើក​ឲ្យ​លេង​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២​នេះ ដោយ​មាន​ក្រុម​ញៀន​ល្បែង​សម្រុកចូល​លេង​ពពា​ក់ព​ពួន​ដូច​ទឹកបាក់​ទំនប់​អញ្ជឹង ដោយ​ភាគច្រើន​មិន​មាន​ការពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​កូ​វីដ​នោះ​ឡើយ ខណៈ​ជំងឺ​នេះ​នូវ​មិនទាន់​សាបរលាប​នៅឡើយ ឯ​ជំងឺឆ្លង​ប្រភេទ​ថ្មី​ក៏​កំពុង​កើតមានឡើង​ដ៏​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ពី​ថ្នាក់ដឹកនាំ​ផង​ដែរ​នោះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​ទំនង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ហើយ​មើលទៅ បានជា​ហាន​បើក​ឲ្យ​លេង ដោយ​មិន​ខ្វល់​ពី​ការរំខាន​ដល់​អ្នកជិតខាង​ឡើយ ហើយ​ម្យ៉ាងវិញទៀត​មុននឹង​ចាប់ផ្តើម​បើក​ឲ្យ​លេង​គឺមាន​រៀបចំ​ធ្វើ​ពី​ធី​សម្ភោ​ធ ដោយ​មាន​ការផឹកស៊ី​សប្បាយ​ស្រេក​ហូរ​កញ្ជ្រៀវ​គង​រំពង​ទៀតផង​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​អ្នកសារព័ត៌មាន​យើង បានខ​ល​រាយ​ការជូន​លោក​វរសេនីយ៍ទោ នាក់ ឌឹ​ម អធិការនគរបាល​ស្រុក​បន្ទាយមាស លោក​ឆ្លើយ​ថា ចាំ​លោក​រាយការណ៍​ជូន​ថ្នាក់លើ​សិន ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ខណៈ​ខ​ល​ចូល​ហើយ​ក៏​ស្រាប់​ចុច​បិត​ទៅវិញ​។៕

អត្ថបទដែលជាប់ទាក់ទង