សង្វៀនជល់មាន់ អាប៉ោង ! អានាធិបតេយ្យបើកលេងទៀត ហើយ នៅក្នុង ទឹកដី ឃុំ ត្នោតចុងស្រង់

ខេត្តកំពតះ ល្បែងសុីសងសង្វៀនជល់មាន់ និង អាប៉ោង ដ៏ ធំ មួយកន្លែងបាំងដោយ របង ស័ង្គសី ក្បែរ ប៉ុស្តិ៍ រដ្ឋបាល ត្នោត ចុង ស្រង់ ស្ថិតនៅក្នុង ភូមិ ឃុំ ត្នោត ចុង ស្រស់ ស្រុក បន្ទាយមាស ខេត្ត កំពត កំពុង បើកឲ្យលេង យ៉ាង គក្រឹកគគ្រែងង មិនឃើញ មាន អាជ្ញាធរ មូលដ្ឋាន ចុះ ណែនាំ និង បង្រ្កាបនោះឡើយ ទោះបី បណ្តាញព័ត៌មានបាន រាយ

ការណ៍ ទៅសមត្ថកិច្ចអាជ្ញាធរមូលរដ្ឋានយ៉ាងណាក្តី ក៏នៅតែបន្តលេង។

បើ តាម សេចក្តីរាយការណ៍បានឲ្យដឹងថា÷ ទីតាំង ខាងលើនេះ មាន ម្ចាស់ម្ចាស់បើកសង្វៀនឈ្មោះ ណាង ! ហើយ ទើបតែ បើកឲ្យលេង កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២២ នេះ ដោយ មាន ក្រុម ញៀន ល្បែងសម្រុកចូលលេងពពា ក់ព ពួន ហោរ
កញ្ជ្រៀវទ្រហឹងអឹងកងយ៉ាង
អានាធិបតេយ្យ ដោយ ភាគច្រើន មិនមាន ការពាក់ ម៉ាសការពារ ជំងឺឆ្លង កូវីដ នោះ ឡើយ ខណៈ ជំងឺ នេះ នូវ មិនទាន់ សាបរលាភនៅឡើយ ឯ ជំងឺឆ្លង ប្រភេទ ថ្មី ក៏ កំពុង កើតមានឡើង ដ៏គួរ ឲ្យ ព្រួយបា រម្ម ពីថ្នាក់ដឹកនាំ ផងដែរនោះព្រោះអាជ្ញាធរនៅទីនោះមិនមាន ការភ័យខ្លាចអ្វីឡើយ។

ប្រភពពី ប្រជាពលរដ្ឋ បានឲ្យដឹងថា÷ ម្ចាស់ទីតាំង ខាងលើ នេះ ទំនង មានខ្នងបង្អែក ដ៏ រឹងមាំ ហើយមើលទៅ បានជា ហ៊ាន បើក ឲ្យ លេង ដោយ មិន ខ្វល់ ពី ការរំខាន ដល់ អ្នកជិតខាង ឡើយហើយ ម្យ៉ាងវិញទៀត មុននឹង ចាប់ផ្តើម បើក ឲ្យលេង គឺមាន រៀបចំ ធ្វើ ពីធី សម្ភោធ ដោយមានការផឹកស៊ី សប្បាយ ស្រែកហោកញ្ចៀវ រំពងប្រជាពលរដ្ឋជិតខាងផងដែរ។

ជុំវិញ បញ្ហា ខាងលើ នេះ ប្រជាពលរដ្ឋ បានសម្ដែង ការព្រួយបារម្ភ និង ភ័យខ្លាច កើតមាន បទល្មើស ផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហិង្សា ក្នុង គ្រួសារ និង បទល្មើស ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ព្រោះ មាន ពលរដ្ឋ ខ្លះ ចាញ់ល្បែង លក់ អស់ ទ្រព្យសម្បត្តិ ដីធ្លី និង ជំពាក់ បំណុល គេ ជុំ ទិស បង្ករ ជា បញ្ហា អសន្តិសុខ សង្គម ជាដើម ដែល កើតចេញ ពី ល្បែងស៊ីសង ជាច្រើន ប្រភេទ ទាំងនេះ ។

សូម ជំរាប ផងដែរ ថា ពាក់ព័ន្ធ ការលេង ល្បែងស៊ីសង គ្រប់ ប្រភេទ ថ្នាក់ដឹកនាំ កំពូលៗ ក៏ បានចេញ បទបញ្ជា យ៉ាង ម៉ើងម៉ាត់ ហើយ ដែរ ឲ្យ មន្ត្រី ថ្នាក់ក្រោម ត្រូវ ទប់ស្កាត់ ឲ្យ ខាន តែ បាន មិន ត្រូវ ឲ្យ កើតមានឡើង ដើម្បី ឲ្យស្រប តាម គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដែល បាន ដាក់ចេញ បើសិនជា មាន ហើយ គ្មាន ការទប់ស្កាត់ បើ នៅ មូលដ្ឋាន ណា នោះ មន្ត្រី មូលដ្ឋាន នោះត្រូវ ទទួលខុសត្រូវ ។
ប្រជាពលរដ្ឋសំណូមពរដល់លោកឧត្តសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតមេត្តាបង្ក្រាបល្បែអានាធិបតេយ្យផងទាន៕

អត្ថបទដែលជាប់ទាក់ទង