ចៅសង្កាត់តាខ្មៅ ចុះពិនិត្យសកម្មភាពការអនុវត្តគំរោង ដាក់ប្រពន្ធ័លូបង្ហូរទឹក និងបន្តចាក់ ផ្លូវបេតុង នៅភូមិព្រែកសំរោង២

ក្រុងតាខ្មៅ៖ ចៅសង្កាត់តាខ្មៅ លោកជៀម ខូយ និងក្រុមប្រឹក្សាព្រមទាំងមេភូមិបានចុះពិនិត្យ ការអនុវត្តគំរោង ដាក់ប្រពន្ធ័លូបង្ហូរទឹក ទំហំ ០,៨០ ម៉ែត្រ និងសកម្មភាព ការបន្តចាក់បេតុង មានប្រវែង១៧០ម ទទឹង ៦ ម៉ែត្រ លើចំណុចផ្លូវលំ ស្របមាត់ព្រែកតាំងហ៊ុន ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ មានព្រំប្រទល់ជាប់ និងសង្កាត់ស្វាយរលំ។

គួរបញ្ជាក់ថា៖ ផ្លូវលំភូមិព្រែកសំរោង២នេះ ដើមឡើយ ជាផ្លូវតូចចង្អៀត ក្រាលគ្រួសក្រហម ប្រសិនបើធ្វើដំណើរឆ្លងកាត់ នៅរដូវប្រាំង ជួបការលំបាក ដោយសារ ធូលីដីហុយ រំខានដល់ការរស់នៅ និង ប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋរស់នៅ នៅតំបន់នោះ ប៉ុន្តែបើនៅរដូវវស្សាវិញ ពេលភ្លៀងម្តងៗការធ្វើដំណើរ មានសភាពរអិលមុខ រអិលក្រោយ ដោយសារទឹកដក់ លើកំណាត់ផ្លូវ ជាដើម។

ដោយមើលឃើញ ការលំបាក របស់ប្រជាពលរដ្ឋ ប្រឈមបញ្ហានេះ ឯកឧត្ដម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានផ្តល់អំណោយជាថវិកា សំរាប់ជួយជួសជុលជាថ្មី ដោយដាក់ប្រពន្ធ័លូបង្ហូរទឹកទំហំ០. ៨០ម និងចាក់បេតុង លើកំណាត់ផ្លូវលំប្រវែង១៧០ម នាពេលនេះ។

ផ្លូវលំនេះ មានសារ:ប្រយោជន៍ណាស់គឺវាមិនគ្រាន់ ជាផ្លូវគមនាគមន៍ សំរាប់អោយប្រជាពករដ្ឋ ធ្វើដំណើរឆ្លងកាត់ បានងាយស្រួល និងជាសរសៃរឈាម សេដ្ឋកិច្ចជនបទ របស់ប្រជាពលរដ្ឋនៅតំបន់នោះបក្នុងការដឹកជញ្ជូន ផលិតផលកសិកម្ម ដែលបងប្អូនផលិតបាន យកមកលក់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយ លើកកម្ពស់ សោភណ័ភាព បរិស្ថានស្អាតល្អ មួយកំរឹតទៀត ខណ:ដែល នៅឆ្នាំ២០២២នេះ ទីក្រុងតាខ្មៅ និងបន្តជាបេក្ខភាពប្រឡងប្រណាំង ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង