ប្រតិភូតំបន់ប្រតិបត្តិការសឹករងកណ្តាល ចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម អនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល
បានអញ្ជើញដឹកនាំលោក មេបញ្ជាររង លោកនាយការិយាល័យ បាននាំយកកន្រ្តក់ផ្កា ជូនទៅដល់ លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាក្រុងភ្នំពេញកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល បានចូលរួមអបអរសាទរ និងជូនពរសិរីសួស្តីជ័យមង្គល វិបុលសុខ ជូនដល់បក្ស រដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម និង លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីចំរុងចម្រើន បវរមហាប្រសើរ និងបំពេញភារកិច្ច ទទួលបាន ជោគជ័យជានិរន្តរ៍។
លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ព្រមទាំងសហការី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម និងប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញជួបសំណេះសំណាល និងចូលរួមជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម នាពេលខាងមុខ និងសូមជូនពរដល់ថ្នាក់ដឹកនាំ នាយ ពលទាហាន ទាំងអស់របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល ជួបតែ សេចក្តីសុខគ្រប់ពេលវេលា ៕