ឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ព្រមទាំងបុត្រា-បុត្រី រួមជាមួយកងកម្លាំងនគរបាលក្រោមឱវាទ បានចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ គ.ស.២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមបួងសួង​ ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និង​ទេវតាឆ្នាំថ្មីព្រះនាម​ គោរាគទេវី សូមប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល​ វិបុលសុខ បវរមហារប្រសើរ និងជួយតាមថែរក្សាបីបាច់ដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងនគរបាល រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង