សមាជិគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្ទឹងមានជ័យ២ជាង២០០០នាក់ បន្តបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំលើកទី២ ដើម្បីស្វែងរកសំឡេងឆ្នោត
ភ្នំពេញ ៖ លោកស្រី ហ៊ួន សុក្រម៉េង អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និង លោកទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ បានដឹកនាំសមាជិក សមាជិកាក្នុងសង្កាត់ស្ទឹងមានជ័យទី២ ចូលរួមហែរឃោសនា រកសំលេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌមានជ័យ ដែលមានសមាជិក សមាជិកចូលរួមប្រមាណជាង2000នាក់ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ។
បានបន្តដឹកនាំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំជាលើកទី២ ដើម្បីស្វែងរកសំឡេងឆ្នោត នាព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅមូលដ្ឋាសង្កាត់ស្ទឹងមានជ័យ២ ដឹកនាំដោយលោកស្រីហ៊ួន សុក្រម៉េង និង ទូច សំអុលប្រធានក្រុមការងារ, លោកឧកញ៉ាលោកជំទាវ លោក លោកស្រី និងលោក ប្រធានគណបក្សសង្កាត់ស្ទឹងមានជ័យ២។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះបានធ្វើឡើងនៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ភូមិនៃសង្កាត់ស្ទឹងមានជ័យ២។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី២ នៅមូលដ្ឋានសង្កាត់របស់ខ្លួននេះមានការចូលរួមពីមហាជនចំនួន ២០០០នាក់ និងមហាជន ២០០០នាក់ ប្រើប្រាស់ម៉ូតូចំនួន ២០០គ្រឿង, រថយន្តចំនួ ៤៥គ្រឿង សរុបអ្នកចូលរួមចំនួន២០០០នាក់៕