ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា​ អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាល បានឧបត្ថម្ភទឹកសុទ្ធ១០០ កេះពីរសង្កាត់នៅក្រុងតាខ្មៅ

កណ្តាល៖ អរគុណសន្តិភាព!
អរគុណនយោបាយ ឈ្នះ ឈ្នះ !
ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធាន​ ក្រុមការងារចុះជួយសង្កាត់ព្រែកហូរ បានចាត់ឱ្យក្រុមជំនួយការ នាំយកទឹកសុទ្ធត្រានីកា ចំនួន១០០កេស ឧបត្ថមជូន គណបក្សសង្កាត់តាខ្មៅ ចំនួន៥០កេស និងគណបក្សសង្កាត់កំពង់សំណាញ់ ចំនួន៥០កេស ទុកសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោកប្រធានគណបក្សសង្កាត់ទាំង២ បានថ្លែងអំណរអរគុណដល់ ឯកឧត្តម ឌៀង សារុន ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ សូមឱ្យមានសុខសភាពល្អ អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច។

គួរជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនេះដែរលោកចៅសង្កាត់តាខ្មៅ និងកំពុងសំណាញ់សូមថ្លែងអំណរអរគុណយ៉ាងជាជ្រៅដល់ឯកឧត្តមឌៀងសារុន និងក្រុមគ្រួសារព្រមទាំងក្រុមការងារបានឧបត្ថម្ភទឹកសុទ្ធដើម្បី យុទ្ធនាការឃោសនារកសម្លេងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧​  សូមឱ្យមានសុខសភាពល្អ អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច និង  សូមជួបតែពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង